adverise with khmeread 000

ឈប់​ខ្វល់​រឿង​ចំណាយលុយ​! សក់​ស្ងួត​និង​បែក​ចុង​អាច​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​គល់​ស្លឹកគ្រៃ ប្រើពេល​២​ខែ​គត់​

    ​ថ្ងៃនេះ​ខ្មែរ​រីដ​នឹង​នាំ​លោកអ្នក​ឱ្យ​ស្គា​ល់ពី​ដំណោះស្រាយ​ចំពោះ​សក់​បែក​ចុង និង​សក់​ស្ងួត​ជាមួយ​រូបមន្ត​គល់​ស្លឹកគ្រៃ ដែល​ចំណាយ​អស់​តិច​ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។ 

​    ​១. យក​គល់​ស្លឹកគ្រៃ​ស្រស់ ២ ទៅ ៣ ដើម កិន​យក​ទឹក (​អាច​បន្ថែម​ទឹក​បន្តិចបន្តួច​)​។ 
​    ​២. រួច​ស្រឹ​ត​យក​ទឹក ដោយ​យក​ក្រណាត់​ស្បៃ​ត្រង​ហើយ​ពូត​យក​ទឹក​ស្លឹកគ្រៃ​សុទ្ធ​។ 
​    ​៣. បន្ទាប់មក​យក​ទឹក​ស្លឹកគ្រៃ​កក់​ស្បែកក្បាល​ឱ្យ​សព្វ ទុកចោល ១០ នាទី សឹម​កក់​សាប៊ូ​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។ ធ្វើបែបនេះ​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍ ឱ្យបាន ២ ខែ សក់​បែក​ចុង និង​សក់​ស្ងួត​នឹង​វិល​ត្រឡប់មក​សក់ស្លូត​បែប​ធម្មជាតិ​ដ៏​រលើបរលោង​វិញ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់