adverise with khmeread Untitled 1

កុំ​ប្រព្រឹត្ត​សកម្មភាព​គ្រោះថ្នាក់​ទាំង ៧ នេះ​ក្រោយ​ទទួលទាន​អាហារ​រួច​

    ​១. មិនគួរ​ពិសា​ផ្លែឈើ បន្ទាប់ពី​បរិភោគ​បាយ​រួច​នោះទេ​
​    ​បើ​អ្នក​ពិសា​ផ្លែឈើ​បន្ទាប់ពី​បរិភោគ​អាហារ​រួច ផ្លែឈើ​នឹងមិន​អាច​ទៅដល់​ពោះវៀន​នោះទេ ពេល​អ្នក​ទើប​បរិភោគ​បាយ​រួច​។ ផ្លែឈើ​នឹង​ផ្អូម ដោយសារ​បាយ​របស់​អ្នក​មិនទាន់​រំលាយ នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ពិសា​វា​មុន ឬ​ក្រោយ​បាយ​មួយ​ម៉ោង​។​

​    ​ផ្លែឈើ​ល្អ​ពិសា​បំផុត​នៅពេល​ព្រឹក​ក្រពះ​ទទេរ ព្រោះ​ក្រពះ​វា​នឹង​រំលាយ​វា​ស្រូបយក​សារធាតុចិញ្ចឹម​ធ្វើឱ្យ​រាងកាយ​របស់​អ្នកមាន​កម្លាំង​ពេញ​មួយថ្ងៃ​។​

​    ​២. អ្នក​មិនគួរ​បន្ធូរ​ខ្សែក្រវ៉ាត់​របស់​អ្នក​ទេ​
​    ​មនុស្ស​ភាគច្រើន​ពេល​ពិសា​អាហារ​តែងតែ​បន្ធូរ​ខ្សែក្រវ៉ាត់​ពួកគេ នោះ​ប្រហែលជា​អ្នក​គិត​ខុស​ហើយ​។ ការ​បន្ធូរ​ខ្សែក្រវ៉ាត់​មានន័យថា អ្នកបើក​ចិត្ត​របស់​អ្នក​ដើម្បី​ពិសា​អាហារ​ឱ្យបាន​ច្រើន​។ ដូច្នេះ​ពេល​ខ្សែក្រវ៉ាត់​ធូរ​អ្នកនឹង​នៅតែ​បន្ត​ពិសា​អាហារ​ឥតឈប់ឈរ​។ វា​មិនមែនជា​រឿង​ល្អ​ទេ​ដែល​ពិសា​ច្រើន​នោះ ប៉ុន្ដែ​បើ​អ្នក​មិន​បន្ធូរ​ខ្សែក្រវ៉ាត់​របស់​អ្នក​ដូច្នេះ​អ្នក​មិនអាច​ពិសា​ច្រើន​ទេ ដោយសារ​ពោះ​របស់​អ្នក​តឹង​។ ពិសា​ច្រើន​ធាត់​!!

​    ​៣. អ្នក​មិនគួរ​ជក់បារី​បន្ទាប់ពី​ពិសា​បាយ​រួច​នោះទេ​
​    ​ជក់បារី​បន្ទាប់ពី​បាយ​រួច​គឺជា​រឿង​ខុស​ទាំងស្រុង​។ យោងតាម​ការសិក្សា ជក់បារី​មួយ​ដើម​បន្ទាប់ពី​បាយ​រួច ស្មើនឹង​ជក់ ១០ ដើម​។​

​    ​៤. អ្នក​មិនគួរ​ពិសា​ទឹកតែ បន្ទាប់ពី​ពិសា​បាយ​រួច​នោះទេ​
​    ​ស្លឹក​តែមាន​ជាតិ​អាស៊ីត​ម្យ៉ាង ដែល​អាចធ្វើឱ្យ​ប្រូតេអ៊ីន​របស់​អាហារ​យើង​ពិសា​រួច​ទៅជា​រឹង និង​ពិបាក​រំលាយ​។ អ្នក​គួរ​ពិសា​ទឹកតែ​មុន ឬ​ក្រោយ​បាយ​មួយ​ម៉ោង​។​

​    ​៥. អ្នក​មិនគួរ​ដើរ​បន្ទាប់ពី​ពិសា​អាហារ​រួច​នោះទេ​
​    ​ការដើរ​បន្ទាប់ពី​បាយ​រួច​ធ្វើឱ្យ​អ្នក​ចាល់​អាស៊ីត​ក្នុង​ក្រពះ និង​ធ្វើឱ្យ​ពិបាក​រំលាយ​អាហារ​។ យ៉ាងហោចណាស់​ក៏​កន្លះ​ម៉ោង​ដែរ ទើប​អាច​ដើរ​បាន​។​

​    ​៦. អ្នក​មិនគួរ​ដេក​ថ្ងៃ​បន្ទាប់ពី​បាយ​រួច​នោះទេ​
​    ​ដេក​ថ្ងៃ​បន្ទាប់ពី​បាយ​រួច ធ្វើឱ្យ​ពិបាក​រំលាយ​អាហារ បណ្ដាលឱ្យមាន​ជំងឺ​ក្រពះ និង​ពោះវៀន​ឆ្លង​មេរោគ​។​

​    ​៧. អ្នក​មិនគួរ​ងូតទឹក​បន្ទាប់ពី​បាយ​រួច​នោះទេ​
​    ​បន្ទាប់ពី​បាយ​រួច​ងូតទឹក​ធ្វើឱ្យ​លំហូរ​ឈាម លើ​ដៃ ជើង និង​ដងខ្លួន​កើនឡើង ខណៈដែល​ចលនា​ឈាម​រត់​ក្នុង​ក្រពះ​ថយចុះ ជាហេតុ​ធ្វើឱ្យ​ពិបាក​រំលាយ​អាហារ​។ យ៉ាងហោចណាស់​ក៏ ១ ទៅ ២ ម៉ោង​ដែរ ទើប​អាច​ងូតទឹក​បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់