adverise with khmeread Untitled 1

ឡាន​ប៉ូលិស​ហ្វីលីពីន​បើក​បំ​បុក​បាតុករ​ដូច​កុន​ហូលីវូដ​

    ​កាលពី​ថ្ងៃ​ពុធ ការជួបជុំ​តវ៉ា​មួយ​ចំពោះ​វត្តមាន​របស់​កងទ័ព​អាមេរិក​នៅ​ប្រទេស​ហ្វីលីពីន​បានប្រែក្លាយ​ជា​អំពើហិង្សា​នៅក្រៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល ជាមួយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ដាក់​បាតុករ ហើយ​មនុស្ស​មួយចំនួនទៀត​ត្រូវបាន​ឡាន​ប៉ូលិស​កិន​ពីលើ​ដូច​ក្នុង​កុន​ហូលីវូដ​។​

​    ​វីដេអូ​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញ ឡាន​ប៉ូលិស​បាន​បើក​ទៅមុខ​ថយក្រោយ​បំ​បុក​ហ្វូងមនុស្ស ឥត​ញញើត​នោះឡើយ​។ រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​ក្រុមបាតុករ​បាន​ហ៊ុំព័ទ្ធ​រថយន្ត​ប៉ូលិស ហើយ​ចាប់ផ្តើម​វាយប្រហារ​ជាមួយ​ដំបង​លើ​ឡាន​ប៉ូលិស​។​

​    ​មេ​បាតុករ លោក Renato Reyes បាន​ប្រាប់ AP ថា យ៉ាងហោចណាស់ សកម្មជន​សិស្ស​ចំនួន​បីនាក់​ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់ពី​ត្រូវ​ឡាន​កិន​។​

​    ​ប៉ូលិស​បាន​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​ចំនួន ២៣ នាក់ ដែល​ទម្លុះ​របាំង​ការពារ​ប៉ូលិស​បង្ក្រាប​កុបកម្ម និង​គប់​ថ្នាំ​ពណ៌​ក្រហម​ដាក់​មន្ត្រីប៉ូលិស និង​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​មួយរូប​។​

​    ​លោក Reyes បាន​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​នេះ​ថា "​ពិតជា​គ្មាន​យុត្តិធម៌​សោះឡើយ​! បើទោះជា​ប្រធានាធិបតី​បាន​ប្តេជ្ញា​ពី​នយោបាយ​ការបរទេស​ឯករាជ្យ​ក្តី ក៏​ប៉ូលិស​ហ្វីលីពីន​នៅតែ​នៅតែ​ធ្វើខ្លួន​ដូចជា​ឆ្កែបម្រើ​សហរដ្ឋអាមេរិក​ដដែល​"​។​

​    ​ក្រុមបាតុករ​តាម​ដឹង​គឺជា​ជនជាតិភាគតិច​ដែល​កំពុង​ជំរុញ​គោលនយោបាយ​ការបរទេស​ឯករាជ្យ​សម្រាប់​ប្រទេស​ហ្វីលីពីន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់