adverise with khmeread Untitled 1

យូរណាស់​ហើយ​មិន​ប្រាប់ឱ្យដឹង​! វត្ថុ​ធាតុ​រាវ​នេះ​យើង​ប្រើ​រាល់ថ្ងៃ ប៉ុន្តែ​មិនដឹងថា​វា​ជា​ផ្នូរ​កប់ខ្មោច​របស់​មូស​សោះ​!

    ​ពិតជា​អស្ចារ្យ​ណាស់ បើ​លោក​អ្នកចេះ​ធ្វើ​ទឹក​មួយ​ប្រភេទ​នេះ មូស​ជុំវិញ​ផ្ទះ​នឹង​ស្ងាត់​ឬ​ងាប់​ផុត​ពូជ​តែ​ក្នុង​រយៈពេល ១០ ថ្ងៃ​ប៉ុណ្ណោះ​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​៖
​    ​ទឹកសាប៊ូ​ម្សៅ លាយ​ជាមួយ​ទឹក​ក្រអូប​សម្រាប់​បោក​ខោអាវ​។ លាយ​វា​ឱ្យ​សព្វ​ហើយ ដាក់​ចានចង្កឹះ បន្ទាប់មក​យកទៅដាក់​នៅ​ជុំវិញ​ផ្ទះ ៣ ថ្ងៃ​។ បន្ទាប់ពី​នោះមក រាប់​ឱ្យដល់ ១០ ថ្ងៃ លោក​អ្នកនឹង​លែងឃើញ​ស្រមោល​មូស​ជុំវិញ​ផ្ទះ​របស់​លោកអ្នក​។ 

​    ​មូលហេតុ​ដែល​ទឹក​នេះ​អាច​កម្ចាត់​មូស​បាន​គឺ​ដោយសារ​ទឹក​ក្រអូប​ផ្ទុក​សារធាតុ​អាល់កាលី​ន និង​មាន​ក្លិនក្រអូប​ទាក់ទាញ​មូស​។ ពេល​មូស​ពង​លើទឹក​នេះ វា​មិនអាច​ញាស់​ជា​មូស​បានទេ ដោយសារ​ពង​ដង្កូវទឹក​មិនអាច​លូតលាស់​ក្នុង​បរិយាកាស​ដែល​សម្បូរ​ជាតិ​អាល់កាលី​ន​បានឡើយ​។ ហេតុនេះហើយ មូស​នឹង​ថយចុះ​បន្តិច​ម្តងៗ​រហូត​ទាល់តែ​អស់ពី​ជុំវិញ​ផ្ទះ​របស់​លោកអ្នក​។ 

​    ​វិធីសាស្ត្រ​នេះ​សាមញ្ញ តែមាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​សូម​ប្រយ័ត្ន កុំឱ្យ​ក្មេង​តូច ឬ​សត្វ​ចិញ្ចឹម​ផឹក​វា​ឱ្យសោះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់