Untitled 1

ចេះតែ​យល់សប្តិ​អាក្រក់ គឺ​បណ្តាលមកពី​កត្តា​ទាំងអស់នេះ​! ហើយ​វិធី​ដោះស្រាយ​គឺ​ងាយ​បំផុត​

    ​តើ​អ្នក​ជឿ​លើ​ជំនឿ​ទេ​? ការ​សុបិន​អាក្រក់​ច្បាស់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថប់​មិន​ស្ងប់​ពេញ​មួយថ្ងៃ ដោយ​វា​ធ្វើឱ្យ​យើង​គិតពី​ប្រផ្នូល​មិនល្អ​ពី​ការ​យល់សប្តិ​អាក្រក់​ទាំងនោះ​។ បើទោះជា​អ្នក​មិន​ជឿ​លើ​ជំនឿ សុបិន​អាក្រក់​នៅតែ​រំខាន​អ្នក​និង​មាន​ផលប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​។ ហើយ​អ្នក​អាច​នឹង​ភ័យខ្លាច​ពេល​ចូលទៅ​គេង​ម្ដងៗ​។ ហើយ​បន្ទាប់ពី​ងើប​ពី​គេង​សុបិន​អាក្រក់​បែបនេះ អ្នក​នឹងមាន​អារម្មណ៍​ងងុយគេង​ខ្លាំង​ក្នុងពេល​ថ្ងៃ​។​

​    ​មានរឿង​ច្រើនណាស់​ដែល​ធ្វើឱ្យ​អ្នក​សុបិន​អាក្រក់ ក្នុងនោះ​រួមមាន​ស្ត្រេ​ស ថប់​អារម្មណ៍ និង​រឿង​រាវ​ជុំវិញខ្លួន​របស់​អ្នក​។ បរិស្ថាន​ជុំវិញ និង​សារព័ត៌មាន​ខ្លះ​ក៏​អាចធ្វើឱ្យ​អ្នក​សុបិន​អាក្រក់​ដែរ​។ អ្នកជំនាញ​និយាយថា ថ្នាំ​មួយចំនួន​ក៏​អាចធ្វើឱ្យ​អ្នក​សុបិន​អាក្រក់​ដែរ​។ ញ៉ាំ​អាហារ​កណ្ដាលយប់​ធ្វើឱ្យមាន​បញ្ហា​រំលាយ​អាហារ ដែល​នេះ​ក៏​បណ្ដាលឱ្យ​សុបិន​អាក្រក់​ដែរ​។​

​    ​សរុបមក​វា​គ្មានអ្វី​រីករាយ​ទេ នៅពេល​យល់សប្តិ​អាក្រក់​។ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ចង់​មាន​សុបិន​ល្អ គប្បី​មិនត្រូវ​និង​ត្រូវធ្វើ​រឿង​ទាំងនេះ​៖

​    ​១. គួរ​ញ៉ាំ​អាហារ​ទន់ៗ និង​មិនត្រូវ​ញ៉ាំ​អាហារ​រឹង​ធ្ងន់ ឬ​ច្រើន​មុនពេល​ចូល​គេង​នោះទេ​។​
​    ​២. ចៀសវាង​ជាតិ​អាល់កុល កាហ្វេ និង​ជក់បារី​។​
​    ​៣. ហាម​មើល​រឿង​រន្ធត់ ឬ​ព័ត៌មាន​ញាក់សាច់ (​ឧ​. គ្រោះថ្នាក់​បែកក្បាល​ចេញឈាម​) មុនពេល​ចូល​គេង​ទេ​។​
​    ​៤. ហាម​គេង​បែរខ្នង​ទៅលើ ឬ​គេង​ផ្កាប់មុខ វា​ធ្វើឱ្យ​អ្នក​សុបិន​អាក្រក់ និង​ពិបាក​បំលាស់​ទី​នៅពេល​ក្រោក​ឡើង​។​
​    ​៥. ត្រូវ​ប្រាកដថា​បន្ទប់​គេង​របស់​អ្នកមាន​ផាសុកភាព​ដូចជា​ខ្នើយ​ទន់​ស្រួល សីតុណ្ហភាព​ក្នុង​បន្ទប់​ល្មម​មិនមាន​សំឡេង​រំខាន​ក្នុង​បន្ទប់ ។​ល​។​
​    ​៦. ដាំ​ដើម​រុក្ខជាតិ​បញ្ចេញ​អុកស៊ីសែន​ពេលយប់ ឬ​ដើម​ផ្កា​ក្រអូប ដាក់​ក្បែរ​ក្បាល​ដំណេក​។ អ្នកជំនាញ​និយាយថា វា​ជួយ​បញ្ចៀស​សុបិន​អាក្រក់ និង​មាន​ផល​វិជ្ជមាន​ដល់​សុខភាព​រួម​។​
​    ​៧. ត្រូវ​លុបបំបាត់​ស្រេ្ដ​ស​។​
​    ​៨. ចេះ​ស្រឡាញ់​ខ្លួនឯង​។ មាន​អារម្មណ៍​ថា​ខ្លួនឯង​មិន​អាចធ្វើ​អ្វីមួយ​បានល្អ​ក៏​ធ្វើឱ្យ​សុបិន​អាក្រក់​ដែរ​។ រៀន​អត់ឱន​ឱ្យ​ខ្លួនឯង និង​ស្រឡាញ់​ខ្លួនឯង​៕

អ្នកនឹងចូលចិត្ត

មតិយោបល់