adverise with khmeread Untitled 1

ភ្ញាក់​ព្រឺ​ត​! ឆ្មា​ចូល​រំខាន​បន្ទប់​អាន​ព័ត៌មាន​ផ្សាយ​ផ្ទាល់​នៅ​តួ​ក​គី ហើយ​ឥឡូវ​វា​ក្លាយជា​តារា​ល្បី​ដោយ​ស្វ័យប្រវត្តិ​

    ​កម្មវិធី​ព័ត៌មាន​ពេលព្រឹក​មួយ​នៅក្នុង​ខេត្ត Denizli ប្រទេស​តួ​ក​គី​ត្រូវបាន​រំខាន​ដោយ​ភ្ញៀវ​មិនបាន​អញ្ជើញ​មួយ​ក្បាល​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ គឺ​នៅពេល​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​បាន​លួច​ចូល​ស្ទូ​ឌី​យោ​តាមរយៈ​ទ្វារ​ចំហ​មួយ បានបង្ហាញ​ខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍​។​

​    ​ពិធីករ​ព័ត៌មាន​ពេលព្រឹក​គឺ​លោក Kudret Çelebioğlu ប្រចាំ​វិទ្យុ និង​ទូរទស្សន៍ DRT ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​គាត់​បានឃើញ​សត្វ​ឆ្មា​តោង​ឡើងលើ​តុ​ព័ត៌មាន ហើយ​អង្គុយ​នៅលើ Laptop អំឡុង​ម៉ោង​ផ្សាយ​ផ្ទាល់ ខណៈ​គាត់​កំពុង​អាន​ព័ត៌មាន​។​

​    ​ភ្លាមៗ​នៅពេល​គាត់​បានដឹងថា ឆ្មា​នៅក្នុង​ស្ទូ​ឌី​យោ គាត់​ក៏បាន​និយាយថា គាត់​មាន​ភ្ញៀវកិត្តិយស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ចូលរួម ហើយ​គាត់​ក៏បាន​បន្ត​កម្មវិធី​ធ្វើ​ព្រងើយ​។ 

​    ​ឥឡូវនេះ​ឆ្មា​នេះ​ក្លាយជា​តារា​ល្បី​ឯង​ក្នុងប្រទេស​តួ​ក​គី ដោយសារតែ​បង្ហាញមុខ​ក្នុង​កញ្ចក់​ទូរទស្សន៍​ឃើញ​ពេញ​ផ្ទៃ​ប្រទេស​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់