adverise with khmeread Untitled 1

វេ​ប​សាយ WikiLeaks ទម្លាយ​រឿង​សម្ងាត់​មួយ ថា លោក Steve Jobs ស្លាប់​ដោយសារ​កើត​អេដស៍

    ​មនុស្ស​សឹង​មួយ​ពិភព​បាន​ស្គាល់​លោក Julian Assange ព្រោះ​គាត់​ជា​អគ្គ​និពន្ធ​នាយ​កវេ​ប​សាយ WikiLeaks ដែលជា​អង្គការ​សារព័ត៌មាន​មិន​រក​ចំណូល​មួយ ដែល​ចុះផ្សាយ​តែ​ពី​រឿង​សម្ងាត់​របស់​ពិភពលោក​។​

​    ​លោក​ធ្លាប់មាន​បញ្ហា​ជាច្រើន​កាលពី​អតីតកាល​ដូចជា​ការចោទប្រកាន់​ពី​រឿង​រំលោភ​ផ្លូវភេទ​ទៅលើ​ជនជាតិ​ស៊ុយអែត​ជាដើម ប៉ុន្តែ​លោក​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។ អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ​វ័យ ៤៥ រូបនេះ​ក៏​ល្បី​ខាង Hack ចូល​មន្ទីរ​បញ្ច​កោណ និង​វេ​ប​សាយ​ទូរ​គម​នាគ​ន៍​ជាច្រើន​ទៀត​ដែរ​។​

​    ​គេ​ដឹង​ហើយ​ថា WikiLeaks គឺមាន​គោលដៅ​តែមួយគត់​គឺ លាតត្រដាង​ការសម្ងាត់​ទៅកាន់​មនុស្ស​ជុំវិញ​ពិភពលោក​ឱ្យ​បានដឹង​ទាំងអស់គ្នា ហើយ​កាលពីពេល​ថ្មី​នេះ វេ​ប​សាយ​នេះ​បានចេញ​ផ្សាយ​ពី​របាយការណ៍​វេជ្ជសាស្ត្រ​របស់លោក Steve Jobs​។​

​    ​អង្គការ​ខាងលើ​បានទទួល​បាន​ឯកសារ​ពិនិត្យ​សុខភាព​ដើម​ដែល​អះអាងថា​ជា​របស់លោក Steve Jobs ដែល​លោក​បាន​ពិនិត្យ​កាលពី​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៤​។ ក្រុមហ៊ុន​ពិនិត្យ​មេរោគ​អេដស៍ SxCheck គឺជា​កន្លែង​ពិនិត្យ​សុខភាព​លោក Steve Jobs ហើយ​សំបុត្រ​សុខភាព​នោះ​គឺធ្វើឡើង​នៅទីនេះ​។​

​    ​ប្រសិនបើ​របាយការណ៍​ដែល​ចុះផ្សាយ​ដោយ WikiLeaks ជាការ​ពិតមែន​នោះ អ៊ីចឹង​ការស្លាប់​របស់លោក Steve Jobs ដោយ​ជំងឺមហារីក​លំពែង​ក៏​ប្រហែលជា​ត្រឹមត្រូវ​ផងដែរ ព្រោះ​មហារីក​នេះ​មានឱកាស​កើតឡើង​ចំពោះ​អ្នកជំងឺ​ហ៊ី​វ​ខ្ពស់​ណាស់​។​

​    ​មនុស្ស​ជាច្រើន​បាន​រិះគន់ WikiLeaks ថា​របាយការណ៍​ដែល​បាន​ចុះផ្សាយ​នោះ​គឺជា​រឿង​អត់​ប្រយោជន៍​ទាំងស្រុង​ព្រោះ​ការធ្វើ​តេស្ត​នោះបាន​កើតឡើង​ក្នុង​ឆ្នាំ ២០០៤ ខណៈ​ក្រុមហ៊ុន SxCheck បាន​កកើត​ក្នុង​ឆ្នាំ ២០០៦​។ ទោះយ៉ាងណា មានរឿង​មួយទៀត​បាន​និយាយថា ក្រុមហ៊ុន SxCheck បាន​ចុះផ្សាយ​លទ្ធផល​ធ្វើតេស្ត​របស់លោក Steve Jobs ដែល​លោក​បានធ្វើ​តេស្ត​ជាមួយ​ក្រុមហ៊ុនមេ​របស់​ខ្លួន​គឺ Adult Industry Medical Health Care Organisation ដែល​បាន​បង្កើតឡើង​ក្នុង​ទសវត្សរ៍​ទី ៨០​។ អ្នក​ខ្លះទៀត​ក៏បាន​រិះគន់ WikiLeaks ខ្លាំងៗ​ព្រោះនេះ​ជា​រឿង​ឯកជន​របស់លោក Steve Jobs សុទ្ធសាធ​។​

​    ​យ៉ាងណាក្តី បើទោះជា​របាយការណ៍​ដែល​លោក Julian Assange លាតត្រដាង​នោះ​ប្រហែលជា​ការពិត ឬក៏​ការច្នៃប្រឌិត​សុទ្ធសាធ ក៏​លោក Steve Jobs នៅតែ​ជា​បុរស​ម្នាក់​ដែល​ទទួលបាន​ការគោរព​ពី​មនុស្ស​ជាច្រើន​ដោយសារ​គាត់​បាន​ផ្លាស់ប្តូរ​ពិភពលោក​ជាមួយ iPhone របស់លោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់