adverise with khmeread  91991673 messi rex

Messi ស៊ុត​បាន ៣ គ្រាប់​តែឯង ជួយ Barcelona បំបាក់​មេឃ​ខៀវ​ផុយៗ ៤-០ កាលពី​យប់មិញ​នេះ​

    ​Lionel Messi អាច​ស្វែងរក​គ្រាប់​បាល់​បាន​បី​គ្រាប់​តែឯង ខណៈដែល​អ្នកមាន​បុណ្យ Barcelona ដាក់​ទា​រុ​ណ្ឌ​កម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុម​សល់​សមាជិក​តែ ១០​នាក់​មេឃ​ខៀវ Manchester City ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ដែល​នេះ​ក៏​ជាការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​សម្រាប់​លោក Pep Guardiola ក្នុងការ​ត្រឡប់​មកកាន់​ក្លឹប​ចាស់​របស់គាត់​ផងដែរ​។​

​    ​មេឃ​ខៀវ​មានការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នៅឯ​តង់​ទីមួយ ប៉ុន្តែ​ពួកគេ​បាន​ជួប​ជាមួយ​បញ្ហា​ជាច្រើន​ជាមួយនឹង​តារា​ឆ្នើម​របស់​អ្នកមាន​បុណ្យ ដែល​ទើបនឹង​ងើប​ពីរ​បួស Messi ដែល​បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ពួកគេ និង​អាច​ស្វែងរក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​មុននឹង​បញ្ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​ការប្រកួត​កាន់តែ​អាក្រក់​បន្ថែមទៀត​សម្រាប់​ប្រិយមិត្ត​ក្រុម​ភ្ញៀវ ពេលដែល​អ្នកចាំទី Claudio Bravo ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​សម្រាប់​ការប៉ះបាល់​ក្រៅ​ប្រអប់ ហើយ​ប៉ុន្មាន​នាទី​បន្ទាប់ Messi បាន​វាយប្រហារ​ទៅលើ​ពួកគេ​ម្តងទៀត​ជាមួយនឹង​គ្រាប់​បាល់​ទី​ពីរ និង​ទី​បី​របស់ខ្លួន​។​

​    ​Barcelona ក៏​ត្រូវបាន​កាត់បន្ថយ​សមាជិក​ត្រឹម ១០​នាក់​ផងដែរ​នៅក្នុង​រយៈពេល ១៥​នាទីចុងក្រោយ ខណៈដែល​កីឡាករ​ទើប​ដូរ​ចូល Jeremy Mathieu ត្រូវបាន​អ​ជ្ញា​កណ្តាល​បង្ហាញ​កាត​លឿង​សន្លឹក​ទី​ពីរ សម្រាប់​កំហុស​ប្រព្រឹត្តិ​ទៅលើ Raheem Sterling ប៉ុន្តែ​ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​ត្រូវបាន​កើតឡើង​រួចជាស្រេច​ទៅហើយ​ចំពោះ​ក្រុម​ភ្ញៀវ​។​

​    ​អ្នកចាំទី​ដូរ​ចូល Willy Caballero បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​របស់ Neymar នៅ​ជិត​បញ្ចប់​ការប្រកួត ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ នៅតែ​អាច​ស្វែងរក​គ្រាប់​បាល់​ដដែល​នៅ​ប៉ុន្មាន​នាទី​បន្ទាប់​ជូន​ដល់​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ជាមួយ​លទ្ធផល​ជ័យជម្នះ​ដ៏​ឥតខ្ចោះ ៤-០​។​

​    ​ជ័យជម្នះ​មួយ​នេះ បានធ្វើឱ្យ Barcelona នៅតែ​អាច​រក្សា​ការចាប់ផ្តើម ១០០%​នៃ​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​ពូ​ល C និង​បាន​ពង្រីក​ការ​នាំមុខ​របស់ខ្លួន​លើ​មេឃ​ខៀវ​ចំនួន​ប្រាំ​ពិន្ទុ​ផងដែរ​។​

​    ​ខាងក្រោម​នេះ​ជា​តារា​បញ្ចប់​លទ្ធផល​គូ​ផ្សេងៗ​ទៀត​កាលពី​យប់មិញ​នេះ​!៕

 

adverise with khmeread

មតិយោបល់