adverise with khmeread Unnamed %284%29

បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​បុក​រះ​ស្ត្រី​ជា​អ្នក​លក់​ដូរ​លើ​ចិញ្ចើមផ្លូវ​ផ្សារ​ដើម​គរ​ស្លាប់​ភ្លាម​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នកលក់ដូរ​លើ​ចិញ្ចើមផ្លូវ​ផ្សារ​ដើម​គរ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​នី​សាន់​ក្នុង​ល្បឿន​លឿន​បុក​រះ កាលពី​វេលា​ម៉ោង​២​ និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួល​គោក។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​នីសា​ន់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9482 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​រថយន្ត​រេ​ពេញ​ផ្លូវ​ដោយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​រះ ​ឥ​វ៉ាន់ បន្លែ​ ដែល​ដាក់លក់​លើ​ចិញ្ចើមផ្លូវ ហើយ​ជ្រុល​ទៅបុក​និង​កិន​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយ​លក់ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។ យ៉ាងណាក៏ដោយ​ស្ត្រី​រងគ្រោះ​ប៉ូលិស​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ។​

    ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​ជនបង្ក​មិនបាន​ចុះ​ពីលើ​រថយន្ត​នោះទេ ហើយ​មាន​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ថែម​ទៀតផង ដោយ​ប្រជាពលរដ្ឋ​ខឹង​ខ្លាំងពេក​ទប់​កំហឹង​មិនបាន ក៏បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បែក​មុខមាត់។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​នាំខ្លួន​ជនបង្ក​ចេញពី​កន្លែងកើតហេតុ​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង និង​បានធ្វើ​ការវាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​បន្ត​។ ចំណែក​សព​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់