Image

Hani សមាជិកក្រុម EXID ផ្ញើ​សេចក្តីស្រឡាញ់ជូនបុរសម្នាក់ជាកង​ទ័ព​ជើង​ទឹក​កូរ៉េ

    ខណៈពេលដែល​គេ​និយាយប្រាប់​ការពិត​នៅក្នុង​កម្មវិធី Real Men ដែលមាន​ការផ្តោត​ខ្លាំង​លើ​ជីវិត​យោធា​តារាចម្រៀង​ស្រី​របស់​កូរ៉េ​មួយរូប​មិនបាន​ភ្លេច​ប្អូនប្រុស​របស់​នាង​ដែល​បច្ចុប្បន្នកំពុង​បម្រើ​ជា​ទាហានជើងទឹក​ម្នាក់​។​
     Hani បាន​ផ្ញើ​សេចក្ដីស្រឡាញ់​របស់​នាង​ជា​សាធារណៈ​ចំពោះ​ប្អូនបង្កើត​របស់​នាង​និង​បាន​ស្រែក​ផ្តល់​កម្លាំងចិត្ត​ចេញទៅ​ទាហាន​ផ្សេងទៀត​ដែល​បាន​បម្រើ​ប្រទេសជាតិ​ជាមួយ​គាត់​ផងដែរ​។​
    បើទោះបីជា​អ្នកគាំទ្រ​របស់​នាង និង​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​លើកឡើងថា ឥទ្ធិពល​របស់​Hani​លើ​ពួក​ទាហាន​បាន​ថយចុះ​បន្ទាប់ពី វេ​ប​សាយ Dispatch បាន​លាតត្រដាង​ទំនាក់ទំនង​របស់​នាង​ជាមួយ Junsu​របស់​ក្រុម JYJ​។​
    អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​យក​បញ្ហា​នេះ យកមក​និយាយ​លេង​ថា​ប្រហែលជា​ប្អូនប្រុស​របស់ Hani បានទទួល​ការព្យាបាល​ជាច្រើនលើក​មុនពេល​ត្រឡប់មកវិញ​នៅពេលដែល​នាង​នៅ​លីវ ៕​

មតិយោបល់