adverise with khmeread Ronaldo mendes

Cristiano Ronaldo ជួល​កូនស្រី​ស្អាត​របស់​ភ្នាក់ងារ​គាត់​ឱ្យមក​កាន់​គណនី​បណ្តាញ​សង្គម​

    ​Cristiano Ronaldo គឺជា​អត្ត​ព​លិ​ក​ដ៏​ពេញនិយម​ដាច់​គេ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ពិភពលោក​ទាំងមូល ដែលជា​ហេតុផល​មួយ​ដែល​គាត់​បានសម្រេច​ចិត្ត​ជួល​អ្នកគ្រប់គ្រង​បណ្តាញ​សង្គម​របស់គាត់​។​

​    ​ចំនួន​អ្នក Follow រហូតដល់​ទៅ ២០០​លាន​ទូទាំង​បណ្តាញ​សង្គម Facebook និង Twitter គឺជា​មូលដ្ឋាន​អ្នកគាំទ្រ​ដ៏​ធំ​មួយ និង​តែងតែ​វិវឌ្ឍន៍​ឥតឈប់ឈរ​។​

​    ​ហើយ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ មានរឿង​ជាច្រើន​ទៀត​ដែល​គាត់​ត្រូវ​ផ្តោតទៅលើ ដូចជា​ការ​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី ឈ្នះ​ពាន Ballon d’Or និង​ប្រភេទ​នៃ​រឿង​ផ្សេងៗ​ទៀត​។​

​    ​ទោះជា​យ៉ាងណាក្តី ក្រឡេក​មក​មើល​ប្រធានបទ​របស់​យើង​វិញ​។​

​    ​ផ្ទុយ​ពី​ការជួល​អ្នកមាន​បទពិសោធន៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Ronaldo បានផ្តល់​ការងារ​មួយ​នេះ​ទៅដល់​កូនស្រី​ភ្នាក់ងារ​ផ្ទាល់​របស់ខ្លួន​តែម្តង​។​

​    ​Ronaldo បាន​និយាយថា Jorge Mendes គឺ​ដូចជា​ឪពុក​បង្កើត​ទី​ពីរ​របស់គាត់ ដូច្នេះ​វា​ជា​រឿង​ល្អ​មួយ​ដែល​ឃើញ​គាត់​រួមបញ្ចូល​សមាជិកគ្រួសារ​ទាំងពីរ​ចូលគ្នា​។​

​    ​យោងតាម​ពាក្យ​ចចាមអារ៉ាម​កាលពី​ឆ្នាំមុន​បាន​បញ្ជាក់ថា នាង Marisa Mendes និង Ronaldo បាន "​ផ្សាភ្ជាប់​ទំនាក់ទំនង​ស្នេហា​" ប៉ុន្តែ​ដៃគូ​ទាំងពីរ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ផងដែរ​។​

​    ​កាលពី​ថ្មីៗ​នេះ Marisa Mendes បានបញ្ចប់​ការសិក្សា​ផ្នែក​ទីផ្សារ និង​មាន​ជំនាញ​ខាង​គ្រប់គ្រង​បណ្តាញ​សង្គម​ល្អ​គួរសម​ដែរ​។​

​    ​ជាក់ស្តែង Marisa Mendes វ័យ ២៥​ឆ្នាំ​ដ៏​ស៊ិ​ច​ស៊ី​នេះ​ប្រហែល​គ្រាន់តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ មិនមែន​ដោយសារ​នាង​ស្អាត​ទើប Ronaldo ជួល​នោះទេ គឺ​ដោយសារ​គ្រួសារ​គាត់​និង​គ្រួសារ​ភ្នាក់ងារ​ជិតស្និទ្ធ​គ្នា​ពេក​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់