1

ចោរ ប្លន់​យក​រថយន្ត​សមាជិក​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ កណ្តាល​ទី​រួម​ខេត្ត​!!!

    ពោធិ៍សាត់ ៖ បុរស​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​ម្នាក់ ត្រូវ​ចោរប្លន់​ប្រដាប់​ដោយ​អាវុធ ប្លន់​យក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង រួច​ជិះ​គេចខ្លួន​ដោយ​គ្មាន​ការរំខាន កាលពី​វេលា​ម៉ោង ០៦ និង​៥៧​នាទី​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នៅ​ម្តុំ​ជិត​ផ្សារ​ថ្មី ស្ថិតក្នុង​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់​។​

    ប្រភព​បានឱ្យដឹងថា រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ស៊េរី​២០០៤ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2V-5355 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឈឹម ផា​វ៉េ​ត ភេទ​ប្រុស អាយុ៦៣​ឆ្នាំ មាន​តួនាទី​ជាស​មា​ជិ​ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់​។​

    ប្រភព​បន្តថា រហូតមកដល់​ម៉ោង ៨​យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅ​ឡើង​ទេ  ហើយ​ជនសង្ស័យ​មានតែ​ម្នាក់​គត់ បាន​ដក​កាំភ្លើង​ភ្ជង់​ទៅលើ​ជនរងគ្រោះ រួច​ជិះ​គេចខ្លួនបាត់។​

    ភ្លាមៗ​សមត្ថកិច្ច​បាន​ចាត់​ឱ្យ​កម្លាំង​អធិការ​គ្រប់​ស្រុក​ក្រុង ចាត់ចែង​ឡើងទៅ​តាម​មុខសញ្ញា​ផ្លូវ​សំខាន់ៗ បើ​ឃើញ​ភិនភាគ​ឡាន​ដូចខាងក្រោម ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ឱ្យ​ខាងតែបាន​។​

    ប្រភព​បានឱ្យដឹងថា រថយន្ត​ត្រូវបាន​រកឃើញ​ក្រោយពី​ចោរ​បើកដាក់​ប្លុង​ចោល​ក្នុង​វត្ត​ពាល​ញែក ហើយ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ដើម្បី​កំណត់​មុខសញ្ញា​ចោរ​៕

មតិយោបល់