adverise with khmeread 14786851 1151286134958260 274394024 o

ឃាត់​អ្នក​ចាប់​ម៉ូយ​ដាក់​តាក់ស៊ី​ម្នាក់​បន្លំ​លួច​ទូរស័ព្ទ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ ២​ នាក់ នា​ថ្ងៃទី​១៩ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៣០​នាទី​នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​ស្តា​ត​ចាស់ ផ្លូវ​ព្រះមុនីវង្ស ភូមិ​៨​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​បន្លំ​លួច​ទូរស័ព្ទ​មួយគ្រឿង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហេង សុធា​រ៉ា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​ហៅ​ម៉ូយ​រថយន្ត​តា​ក់ស៊ី មាន​ទីលំនៅ​មិន​ពិតប្រាកដ ពីបទ​លួច ទូរ​សព្ទ័​ដៃ នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​ស្តា​ត​ចាស់​ផ្លូវ​ព្រះមុនីវង្ស​ ភូមិ​៨ ​សង្កាត់​ស្រះចក ពី​ជនរងគ្រោះ​ឈ្មោះ​ ស៊ឹ​ម ម៉ា​រី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ​មុខរបរ​បើករថយន្ត​តាក់ស៊ី​មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន្ត​ ឃុំ​ថ្មី ​ស្រុក​ជុំ​គី​រី​ ខេត្តកំពត​។​

    សម្ភារៈ​បាត់បង់ ទូរ​ស័ព្ទ​ដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៥ លេខ​ស៊ី​ម ០៩៦. ៥២៩៥១០៦​ ត្រូវបាន​ជនល្មើស​បណ្តោះ​ឱ្យ​បក្ខពួក​ម្នាក់ទៀត​យករ​ត់​គេចខ្លួនបាត់​។

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់