adverise with khmeread 14803103 1151290014957872 1581757636 o

ឃាត់​បុរស​៣​នាក់​លើ​ស្ពាន​អ្នក​លឿង​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នា​ថ្ងៃទី​១៩​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​នៅ​ចំណុច​លើ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​)​ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺ​១.​ឈ្មោះ លាស់ រដ្ឋា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល, ២.​ឈ្មោះ សម្បត្តិ រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើក​ម្មករ មាន​ទីលំនៅ​ជាមួយគ្នា និង​៣.​ឈ្មោះ ថៃ មុយ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើក​ម្មករ មាន​ទីលំនៅ​ភូមិ​បំបែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​០១​កញ្ចប់, ​ដែកកេះ ពណ៌​ក្រហម​០១​ និង​ម៉ូតូ​ម៉ាក ស្មាសដាក់ រ៉េ​វូ ស៊េរី ឆ្នាំ​២០១១ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ។​

    ប៉ូលិស​ប​ន្ថ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង ប្រហែល​៨ ​និង​២០​នាទី​យប់​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បានធ្វើការ​ល្បាត តាម​ចំណុច​គោលដៅ​ដែល​សង្ស័យ មាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ថ្នាំញៀន ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​មានការ​សង្ស័យ ក៏​ឃាត់​ដំណើរភ្លាម។​

    ពេលនោះ​ជនសង្ស័យ ឈ្មោះ លាស់ រដ្ឋា បាន​ទម្លាក់​ថ្នាំញៀន​ពី​ដៃ​របស់ខ្លួន​ទៅលើ​ថ្នល់​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​សួរនាំ​ហើយ​ជនសង្ស័យ​បាន​សារ​ភាព​ថា​ថ្នាំញៀន​០១​កញ្ចប់​តូច​នោះ​ពិតជា​របស់ខ្លួន​បាន​ទម្លាក់ចោល​ពិតប្រាកដ​មែន។​

    ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​លើកដែក​ដើម្បី​សាកសួរ​បន្ត ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់