adverise with khmeread Unnamed %282%29

ទៅ​ឃ្វាលគោ​ឆ្លៀត​ផឹកស្រា​អស់​៣​លីត្រ​រអិល​ជើង​ធ្លាក់ទឹក​ព្រែក​ស្លាប់

    កណ្តាល ៖ បុរស​ម្នាក់​បាន​លង់ទឹក​ព្រែក​ស្លាប់​នា​ថ្ងៃទី​១៨​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច ដឹងកើត​ហេតុ​ថ្ងៃទី​១៩​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​៣០​នាទី​នៅ​​ចំណុច​ព្រែក​ស៊ឹ​ង  មុខ​រោង​ចាំចំការ​ឈ្មោះ ​ដូ ធី​ហាំង ចុង​ព្រែក​ស៊ឹង​ពី​ផ្ទះ​ជនរងគ្រោះ ​(​សព​)​ ចំងាយ​ប្រមាណ​១.៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ស៊ឹ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គិត ព្រឿ​ន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ជនរងគ្រោះ​ (​សព​)​ បាន​ដឹកគោ​របស់ខ្លួន​ចំនួន​០២​ក្បាល ចេញ​ផ្ទះ​យកទៅឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុចកើតហេតុ។​

    ពេលទៅដល់​បាន​ចង​គោ​ឱ្យ​ស៊ីស្មៅ បន្ទាប់មក​ជនរងគ្រោះ​បាន​ទៅ​ផឹកស្រា​ជាមួយ​មិត្ត​ភក្តិ​ដែល​ទៅ​ឃ្វាល​គោក្របី​ដូចគ្នា​អស់​ស្រាស​៣​លីត្រ រហូត​ស្រវឹង ហើយ​បាន​ដើរ​ចេញពី​វង់​ផឹក​ត្រឡប់មកផ្ទះ​បាន​ប្រមាណ​២៥ ម៉ែត្រ​ក៏​រអិលដួល​ប្រឡាក់​ភក់​។​ ពេលនោះ​ជន​រង​គ្រោះ​ក្រោក​ឡើង​ដើរ​ទ្រេតទ្រោត លុះដល់​ចំណុច​រោង​ចាំ​ការ​របស់​ឈ្មោះ ​ដូ ធី​ហាំង​ ភេទ​ស្រី ក៏​ទៅ​ចុះ​ទឹក​លាងខ្លួន​ក្នុង​ទឹក​ព្រែក​ស៊ឹង​ត្រើយ​ត្បូង​ស្រាប់តែ​បាត់​ខ្លួន រហូត​តែម្តង​។​

    តាម​ការបំភ្លឺ​របស់​ឈ្មោះ ​ដូ ធី​ហាំង ជា​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់ រួច​ឈ្មោះ ដូ ធី​ហាំង ក៏​ប្រាប់​ទៅ​បងប្អូន​ក្រុមគ្រួសារ​ជន រងគ្រោះ​មកជួយ​មុជ​រាវ​រកតែ​រក​មិន​ឃើញ។ ​លុះដល់​ថ្ងៃទី​១៩ ​តុលា ​២០១៦​ វេលា​ម៉ោង​៣​រសៀល​ទើប​ឃើញ​សាកសព​អណ្តែត​ឡើង​ពី​ក្នុង​ទឹក​ព្រែក​ស៊ឹង ខាងលិច​ចម្ងាយ​៥០​ម៉ែត្រ​ពី​កន្លែងកើតហេតុ​។ បន្ទាប់មក​បងប្អូន​សាកសព បាន​លើក​ស្រង់​សព​ពី​ក្នុង​ទឹក​ដា​​ក់​ទូក​នាំយកមក​ផ្ទះ​។  រួច​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ ប៉ូលិស​ស្រុក​កោះធំ​បាន​ចុះទៅ​ដល់ផ្ទះ​ជនរងគ្រោះ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង​ក្រុម​គ្រួសារ ជន​​រងគ្រោះ​ដើ​ម្បី​ធ្វើការ​ពិនិត្យ​សាកសព​ឃើញថា​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី ផ្សេង​ទ្បើ​យ គឺ​ពិតជា​ស្លាប់​ដោយ​ការ​លង់ទឹក​ប្រាកដ​មែន។​ សមត្ថកិច្ច​បានប្រគល់ សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់