adverise with khmeread Arsenal v pfc ludogorets razgrad uefa champions league group stage group a

Mesut Ozil "​ស៊ុត​ពេល​គាត់​ចង់​ស៊ុត​"! កីឡាករ​អាល្លឺម៉ង់​រូបនេះ​ស៊ុត ៣ គ្រាប់​ឱ្យ​កាំភ្លើង​ធំ Arsenal យប់មិញ​

    ​Mesut Ozil ជួយ​ស៊ុត​បង្គ្រប់ ៦ គ្រាប់​របស់ Arsenal យប់មិញ ខណៈដែល​អ្នកចាត់ការ​ទូទៅ​លោក Arsene Wenger បាន​បង្ហើប​អារម្មណ៍​ក្នុង​ខ្លួន​របស់លោក​ថា "​ស៊ុត​ពេល​គាត់​ចង់​ស៊ុត​"​។​

​    ​នេះ​គឺជា​លើកដំបូង​នៃ​ការ​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​តែឯង (Hat-trick) របស់ Ozil នៅលើ​ទឹកដី Emirates ដែលជា​ជ័យជម្នះ​លើក​ទី ១០០​ផងដែរ​ក្នុង​តំបន់​អឺរ៉ុប​របស់ Wenger ជាមួយនឹង​កាំភ្លើង​ធំ បន្ទាប់ពី​បានទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​មកពី​ប៊ុលហ្គារី Ludogorets ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ៦-០​។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់កាំ​ភ្លើង​ធំ​លោក Arsene Wenger បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​ថា "​ពេលដែល​អ្នកឃើញ​គាត់​ក្នុងការ​ហ្វឹកហាត់ គាត់​ស៊ុត​បញ្ចូល​ទី ពេលណា​ដែល​គាត់​ចង់​។ ទៅ​និយាយ​ជាមួយ​អ្នកចាំទី​ចុះ គាត់​ជា​កីឡាករ​ពិបាក​ម៉ិ​ក​បំផុត​ថា​តើ​នឹង​ស៊ុត​ទៅ​មុំ​មួយណា​នៃ​បង្គោល​ទី​"​។ 

​    ​ហើយ​បន្ទាប់ពីនោះ Wenger បាន​លើកទឹកចិត្ត​ម្ចាស់​ជើងឯក World Cup របស់គាត់​ឱ្យ​ស៊ុត​ឱ្យ​ញឹកញាប់​ជាង​នេះ​បន្ថែមទៀត ដោយ​គាត់​និយាយថា "​វា​មើលទៅ​ហាក់ដូចជា Ozil បាន​សាក​រសជាតិ​ស៊ុត​បញ្ចូល​ទី​នាពេល​ឥឡូវ​នេះហើយ​។ ពីមុន​គាត់​ចង់​ត្រឹមតែ​លេង​បាល់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ប៉ុណ្ណោះ ប៉ុន្តែ​យើង​ចង់ឱ្យ​គាត់​ក្លាយទៅជា​អ្នក​បញ្ជូន​បាល់ និង​អ្នករក​គ្រាប់​បាល់​ផង​"៕

adverise with khmeread

មតិយោបល់