863001b658071171057cb8f8648bf06d

ញាក់សាច់​! Karamoko Dembele ទើប​អាយុ ១៣ ឆ្នាំ​សោះ​ត្រូវ​ជម្រើសជាតិ​ស្កុ​តឡែ​ន​កោះ​ឱ្យចូល​លេង​ឈុត​ធំ​

    ​Karamoko Dembele គឺជា​ព័ត៌មាន​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​បច្ចុប្បន្ននេះ ហើយ​ខណៈដែល Celtic ត្រូវ​ប្រុងប្រយ័ត្ន​ទៅលើ​ក្លឹប​យក្ស​មួយចំនួន​ដូចជា Barcelona និង Bayern Munich ក្នុងការ​ដណ្តើម​តារា​កំពុង​រះ​យ៉ាង​ត្រចះត្រចង់​វ័យ ១៣​ឆ្នាំ​របស់ខ្លួន ប្រទេស​របស់គាត់​ក៏បាន​តស៊ូ​ក្នុង​រក្សា​គាត់​ក្នុង​បាល់ទាត់​ស្កុ​តឡែ​ន​ផងដែរ​។​

​    ​Dembele បាន​ស្ថិតនៅក្នុង​ទំព័រមុខ​នៃ​កាសែត​ផ្សេងៗ​កាលពី​ខែ​មុន ពេលដែល​អាយុ​ត្រឹមតែ ១៣​ឆ្នាំ​គាត់​បាន​បង្កើត​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់ Celtic ក្នុង​ឈុត​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​។ 

​    ​ប៉ុន្តែ លើ​ឆាក​អន្តរជាតិ គេ​ក៏​សម្លឹងមើល​តារាបាល់ទាត់​វ័យក្មេង​នេះ​ផងដែរ​។ សមាគម​បាល់ទាត់​ស្កុ​តឡែ​ន (Scottish FA) កំពុង​សម្លឹង​ទៅលើ​វិធី​ដើម្បី​លួច​តារាបាល់ទាត់​វ័យក្មេង​រូបនេះ​ពី​គូប្រជែង​របស់ខ្លួន (​កូត​ឌី​វ័រ​) ខណៈដែល  Scottish FA បានបង្ហាញ​ពី​ការព្រួយបារម្ភ​ថា កីឡាករ​រូបនេះ នៅ​ទីបំផុត​អាច​នឹង​ជ្រើសរើស​លេង​ឱ្យ​កូត​ឌី​វ័រ​។​

​    ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា Dembele ត្រូវបាន​កោះហៅ ដោយ​ជម្រើសជាតិ​ស្កុ​តឡែ​ន​ក្នុង​ការប្រកួត Victory Shield ជាមួយ​អៀរ​ឡង់​ខាងជើង និង​វែ​ល​នៅ​ចុងខែ​នេះ​នៅ​ទីក្រុង Edinburgh ។​

​    ​កូត​ឌី​វ័រ​គឺជា​កន្លែង​កំណើត​របស់​គ្រួសារ​របស់ Dembele ហើយ​ទោះបីជា​គាត់​កំពុង​រស់នៅ​ស្កុ​តឡែ​ន ប៉ុន្តែ​គាត់​ប្រហែលជា​នឹង​ទៅតាម​គ្រួសារ​គាត់ និង​ចូល​លេង​ឱ្យ​ជម្រើសជាតិ​កូត​ឌី​វ័រ​៕

មតិយោបល់