adverise with khmeread Untitled 1

ផលិតកម្ម Universal បញ្ចេញ​វីដេអូ​ភាពយន្ត​ឯកសារ​ត្រួសៗ​អំពី​ជីវិត​ពិត​របស់ Usain Bolt

    ​ប្រសិនបើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​ត្រូវធ្វើ​អ្វី​ដើម្បី​ក្លាយទៅជា "​មនុស្ស​រត់លឿន​បំផុត​" អ្នកនឹង​ទទួលបាន​ចម្លើយ​នាពេល​ឆាប់ៗ​នេះ​។​

​    ​ផលិតកម្ម Universal បានចេញ​ផ្សាយ​ភាពយន្ត​ឈុត​ខ្លីៗ​ផ្លូវការ​ជា​លើកដំបូង​សម្រាប់​ខ្សែភាពយន្ត​ឯកសារ "I am Bolt" ដែល​និយាយ​អំពី​ជីវិត​ពិត និង​អាជីព​របស់​ស្តេច​រត់​ល្បឿន Usain Bolt ។​

​    ​វា​ត្រូវបាន​ផលិតឡើង​តាម​ភាពល្បីល្បាញ​របស់​បុរស​លឿន​ជាង​បំផុត​ក្នុង​ពិភពលោក​សញ្ជាតិ​ចា​ម៉ៃ​កា​រូបនេះ​កាលពីមុន និង​បន្ទាប់ពី​ការបង្កើត​ប្រវត្តិសាស្ត្រ​នៅឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2016 Rio Olympics ដែល​គាត់​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញ​សា 100m, 200m និង 4x100m រត់​បណ្តាក់​។​

​    ​ព្រឹត្តិការណ៍​មួយ​នេះ បានធ្វើឱ្យ Bolt សម្រេចបាន​នូវ​មេដាយមាស​បី​ម្នាក់ឯង ដែល​បាន​ពង្រឹង​កេរ្តិ៍ដំណែល​របស់គាត់ ក្នុងនាម​ជា​អ្នករត់​ចម្ងាយ​ឆ្នើម​ដាច់​គេ​គ្រប់​ជំនាន់​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់