adverise with khmeread Unnamed %284%29

ទស្សនា​ដោយ​សេរី!!! ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៥​ តុលា (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ទស្សនា​ដោយ​សេរី និង​គាំទ្រ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម  ដោយមាន​កីឡា ១៥ ​ប្រភេទ ត្រូវជា​ ១៨៩ វិញ្ញាសា និង​កីឡាករ ២ ៦៣៧​នាក់ មកពី​២៥ រាជធានី​ខេត្ត និង​ក្រសួង​២ គឺ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ចួ​ល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

    ពិធី​បើក​ការប្រកួត​ផ្លូវការ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា និង​ពិធី​បិទ​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ដោយ​ទទួលបាន ការផ្ដល់​កិត្តិយស​ចូលរួម​អធិបតីភាព​លោក​ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា។​

    ពិធី​បើក និង​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ រួមមាន​ការបង្ហាញ​ទស្សនីយភាព​វប្បធម៌ និង​កីឡា​ក្បាច់គុន​បុរាណ​ខ្មែរ ការបំពាក់​ភ្លើងពណ៌ អមដោយ​ភ្លេង​ស្ដង់ដា​អន្ដរជាតិ​ការបាញ់​កាំជ្រួច​តាម​ក្បួនខ្នាត​គ្រប់​ប្រភេទ រួមទាំង​ពិធី​រត់​យក​ភ្លើង​អាទិទេព ឬ​ភ្លើង​គប់ មកកាន់​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​អតីត​កីឡាករ​-​កីឡាការិនី​ឆ្នើមៗ ធ្លាប់​ដណ្ដើមបាន​មេដាយ​លើ​ឆាក​អន្ដរជាតិ៕

 

adverise with khmeread

មតិយោបល់