adverise with khmeread Untitled 1

Duterte ឆ្លៀត​ជេរ​អូ​បា​ម៉ា​ថា​កូនស្រី​សំផឹង មុននឹង​និយាយថា​លា​ហើយ​អាមេរិក នៅ​ក្រុង​ប៉េកាំង​

    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយថា "​ដល់​ពេលវេលា​និយាយថា​លា​ហើយ​" ទៅកាន់​សហរដ្ឋអាមេរិក អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ ខណៈ​មេដឹកនាំ​ចូលចិត្ត​ប្រើ​កម្លាំងបាយ​រូបនេះ​រៀបចំ​រចនាសម្ព័ន្ធ​ការទូត​ប្រទេស​របស់គាត់​សាជាថ្មី​ដោយ​ងាក​ទៅរក​ចិន​។​

​    ​បច្ចុប្បន្ន​លោក Duterte កំពុង​ស្ថិតនៅ​ប្រទេស​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ ហើយ​លោក​ត្រូវបាន​រំពឹងថា នឹង​បញ្ជាក់​ពី​ការដើរ​ចេញពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​មក​ចាប់ដៃ​ជាមួយ​ទីក្រុង​ប៉េកាំង​វិញ​។​

​    ​អំឡុង​ថ្លែង​សុន្ទរកថា​ទៅកាន់​សមាគមន៍​ហ្វីលីពីន​នៅ​ទីក្រុង​ប៉េកាំង ប្រធានាធិបតី​កាច​រូបនេះ​បាន​និយាយថា "​ការ​ស្នាក់នៅ​របស់​អ្នក (​អាមេរិក​) ក្នុងប្រទេស​របស់ខ្ញុំ​គឺជា​ផលប្រយោជន៍​របស់​អ្នក ដូច្នេះ​គឺ​ដល់ពេល​ត្រូវ​និយាយថា​លា​ហើយ​ណា​មិត្តភក្តិ​របស់ខ្ញុំ​អើយ​"​។​

​    ​គាត់​បាន​បន្ថែម​មុននឹង​ថាឱ្យ​លោក​អូ​បា​ម៉ា​ថា​ជា​កូនស្រី​សំផឹង​ម្តងទៀត យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​នឹងមិន​ទៅ​សហរដ្ឋអាមេរិក​ទៀត​ទេ​ព្រោះ​ខ្ញុំ​នឹង​ត្រូវគេ​ជេរប្រមាថ​នៅ​ទីនោះ​"​។​

​    ​លោក Duterte ក៏បាន​និយាយថា គាត់​ខកចិត្ត​ដែល​នយោបាយ​ការបរទេស​របស់​ហ្វីលីពីន​ត្រូវបាន​បញ្ជា​ស្រេច​ចិត្ត​ដោយ​លោកខាងលិច​។ គាត់​បាន​និយាយថា "​អ្វីដែល​ធ្វើឱ្យ​ពួកយើង​នៅ​ឆ្ងាយ​ពី​ចិន​នោះ​គឺ​មិនមែនជា​ការសម្រេច​រប​ស់​យើង​ឡើង​។ ខ្ញុំ​នឹង​ចាប់ផ្តើម​ទិសដៅ​ថ្មី​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់