adverise with khmeread 14794098 1151318951621645 1237565078 n

ចោរ​ប្រដាប់អាវុធ​ ២​ នាក់​វាយ​ស្រីស្អាតនឹង​កាំភ្លើង​រយះ​មុខ​ ហើយ​យក​ម៉ូតូ​មួយគ្រឿង​ទៅបាត់

    ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវ​ពួកចោរ​ប្រដាប់អាវុធ​ ២ ​នាក់​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​វាយ​រយះ​ផ្ទៃមុខ​ ប្លន់​យក​ម៉ូតូ​មួ​គ្រឿង​ទៅ​បាត់ កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​១៩ ​តុលា ​២០១៦ នៅ​ភូមិសាស្ត្រ​ក្រុមទី​១១ ភូមិ​៣ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា ស្ត្រី​ម្នាក់​ឈ្មោះ​ ស្រេង គិ​ម​ស៊ា​ង អាយុ​២៧​ឆ្នាំ គឺជា​ជនរងគ្រោះ ដែល​ត្រូវ​ជន​ល្មើ​សមាន​គ្នា​ ២​ នាក់​ប្លន់​យក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ លេខ​តួ 9441198 និង​លេខ​ម៉ា​ស៊ីន E-9641198 កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​១៩​ តុលា ​២០១៦ នៅ​ភូមិសាស្ត្រ​ក្រុមទី​១១ ភូមិ​៣ សង្កាត់​២។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្លន់​នេះ​មាន​គ្នា​ចំនួន​២​នាក់ ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ បានធ្វើ​សកម្មភាព​វាយ​នឹង​កាំភ្លើង​ទៅលើ​ជនរងគ្រោះ​ត្រូវចំ​ផ្ទៃមុខ​ខាងឆ្វេង​ដេរ​ចំនួន​២​ថ្នេរ​ហើយ​យក​ម៉ូតូ​គេចខ្លួនបាត់​៕
 

adverise with khmeread

មតិយោបល់