adverise with khmeread 1

​អត់​ការងារ​ធ្វើរ​ពិស​ដៃ​លូកលាន់​កូនស្រី​គេ ត្រូវ​អ្នកជិះ​ឡានក្រុង​វាយ​ហូរឈាម​ច្រមុះ​

​    ​បុរស​ម្នាក់​បានទទួល​មាន​រៀន​ដ៏​ឈឺ​សាច់ បន្ទាប់ពី​បុរស​នេះ​គំរាម​វាយ​នារី​ម្នាក់ ដែល​វា​បាន​បៀតបៀន​កេរ្តិ៍ខ្មាស​។ ទង្វើ​របស់​ជននេះ​បានធ្វើឱ្យ​អ្នកដំណើរ​ផ្សេងទៀត​ខឹង​ជាខ្លាំង ហើយក៏​នាំគ្នា​ព័ទ្ធ​ធ្វើ​ស៊ី​បុរស​កំហូច​នេះ​តែម្តង​។​

​    ​បុរស​ខាងលើ​ដែល​ស្គាល់​ត្រឹម​ឈ្មោះ Di បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​នៅក្នុង​ទីក្រុង​កំពង់ផែ Dalian ប្រទេស​ចិន ហើយ​រំពេច​នោះ​វា​ក៏បាន​បៀតបៀន​ផ្លូវភេទ​នារី​ពីរ​នាក់​។ នៅពេល​នារី​ម្នាក់ទៀត​បាន​ដើរចេញ​ពី​វា វា​ក៏​គំរាម​បៀតបៀន​នារី​ម្នាក់ទៀត​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅលើ​រថយន្តក្រុង​លេខ ៤០៥ នៅក្នុង​ទីក្រុង Dalian កាលពី​ថ្ងៃទី ១៧ ខែតុលា​។​

​    ​ដំបូង​បុរស​ពាល​ខាងលើ​បាន​ប៉ះ​មុខ​នារី​ម្នាក់​ដែល​ឈរ​នៅក្បែរ​ទ្វារ​ឡាន​។ ជនរងគ្រោះ​បាន​ព្យាយាម​គេចចេញ​ពី​ការ​បៀតបៀន ប៉ុន្តែ​នាង​មិនបាន​និយាយ​អ្វី​ឡើយ​។ បន្ទាប់មក​វា​ក៏បាន​ទាញ​សក់​នារី​ម្នាក់ទៀត ដែល​ត្រូវបាន​ស្គាល់​ត្រឹម​ឈ្មោះ Bi ជាច្រើនលើក​ជាច្រើន​សារ​។ Bi ក៏​ព្យាយាម​គេច​ពី​វា​ផងដែរ ប៉ុន្តែ​វា​ក៏បាន​តាម​គំរាម​ធ្វើបាប​នាង​។​

​    ​ដោយ​ស្ទាប Bi មិនបាន​សម្រេច រំពេច​នោះ​បុរស​ម្នាក់នេះ​ក៏បាន​អះអាងថា ចង្កេះ​របស់​វា​ឈឺ​ហើយ​បាន​បាក់ឆ្អឹង​ទៀត​។ វា​បានធ្វើ​ពុត​យំ​ហើយ​ទាមទារ​សំណង​ពី Bi​។ ដោយ​ឮ​ជម្លោះ​នេះ អ្នកបើកបរ​រថយន្ត​ក៏បាន​ឈប់​ហើយ​ហៅ​ប៉ូលិស​។ Di បាន​សុំឱ្យ​បើកទ្វារ​ឡាន ប៉ុន្តែ​ត្រូវបាន​បដិសេធ​។ 

​    ​ក្រោយមក​វា​ក៏បាន​ដើរ​សំដៅ​ទៅរក Bi ម្តង​ទៀតហើយ​ក៏បាន​ស្រែក​ដាក់​នាង​។ វា​បាន​គំរាម​នារី​រូបនោះ​ថា​ប្រសិនបើ​ប្តឹង​ប៉ូលិស នោះ​នាង​នឹង​សងលុយ​វា​។ ខណៈ​វា​បាន​ដើរ​ទៅជិត Bi នាង​ក៏បាន​ស្រែក​។ ដោយ​ទប់​អារម្មណ៍​មិនជា​ប់ អ្នកដំណើរ​មួយចំនួន​បាន​ព័ទ្ធ​បុរស​ម្នាក់នេះ​ហើយក៏​វាយ​វា​ជាមួយ​ដំបង​ឈើ​រហូតដល់​ចេញឈាម​ច្រមុះ ហើយ​វា​ក៏បាន​លុតជង្គង់​សុំ​អង្វរ​កុំ​ឱ្យគេ​វាយ​ទៀត​។​

​    ​មិន​ប៉ុន្មាន ប៉ូលិស​ក៏បាន​នាំខ្លួន​បុរស​ម្នាក់នេះ និង​នារី​ពីរ​នាក់​ទៀត​ទៅ​ស្នងការ​ប៉ូលិស​ដើម្បី​ស៊ើបអង្កេត ហើយ​ជន​ចោទ​ជាប់​ក៏បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​៕

 

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់