adverise with khmeread Befunky collage73

រូប ៥ សន្លឹក​តាំងពី​សតវត្សរ៍​ទី ១៩ ទៅ ២០ សបញ្ជាក់​ថា ការព្យាករណ៍​អនាគត​សម័យ​នោះ​ពិតជា​ត្រឹមត្រូវ​

    ​ការ​ស្រមៃ ឬ​ការ​ទស្សន៍ទាយ​អនាគត​ក្លាយជា​ផ្នែក​មួយ​នៃ​វិញ្ញាណ​របស់​មនុស្ស​។ យើង​ស្រមៃ​ឃើញ​អ្វីមួយ​ដែល​មិនបាន​រំពឹងទុក ប៉ុន្ដែ​វា​អាច​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​ដោយ​មិនគួរ​ឱ្យ​ជឿ​។​

​    ​ការបង្ហាញ​ខ្លួន​នៃ​វត្ថុ​ប្រឌិត​វិទ្យាសាស្ត្រ​បាន​ទៅដល់​កម្រិត​មួយ ដែល​បច្ចេកវិជ្ជា​ទាំងនោះ ឥឡូវ​យើង​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​។ ហើយ​ខាងក្រោម​នេះ​គឺជា​រូបភាព​ពី​ឆ្នាំ ១៨០០ ឬ​ជិត​ឆ្នាំ ១៩០០ ដោយ​មិន​នឹង​ស្មានថា​គំនិត​ច្នៃប្រឌិត​នៅ​ឆ្នាំ​ទាំងនោះ​កើតឡើង​ក្នុង​សតវត្ស​ទី​២១ នេះ​ទេ​។​

​    ​១. វ៉ែនតា​ទូរទស្សន៍ (TV Glasses)
​    ​សម្រាប់​សម័យ​ឥឡូវ​ប្រហែលជា​អ្នកមាន​អារម្មណ៍​ស៊ាំ​ទៅនឹង​ឧបករណ៍ VR ឬ បច្ចេកវិជ្ជា 3D ហើយ​។ ប៉ុន្ដែ​ដូច​ក្នុង​រូបភាព​នេះ​គឺមាន​តាំងពី​ឆ្នាំ ១៩៦៣ ដោយ​រូបថត​នេះ​ថត​ដាក់​លើ​ទស្សនា​វី​ដ្ដី Life Magazine​។ ហើយ​ដូច​ក្នុង​រូបភាព​នេះ​គឺជា​អ្នកវិទ្យាសាស្ត្រ​ល្បីល្បាញ​មួយនា​សម័យ​នោះ​ឈ្មោះ​លោក Hugo Gernsback​។ គាត់​បានដាក់​ឈ្មោះ​ឧបករណ៍​នោះ​ថា TV Glasses ដោយ​សង្ឃឹមថា​អនាគត​នឹង​អាច​មើល​ទូរទស្សន៍​កៀក​នឹង​ភ្នែក​។​

​    ​២. ម៉ាស៊ីន​បោស​សម្អាតផ្ទះ​
​    ​ក្នុង​ឆ្នាំ ១៩១០ លោក Jean-Marc Cote និង​ក្រុម​គំនូរ​របស់គាត់​បានសម្រេច​ចិត្ត​បង្កើត​រូបភាព​មួយ​សំណុំ ដែល​រូបនោះ​បានដាក់​ឈ្មោះថា “En L’An 2000” (​មានន័យថា ក្នុង​ឆ្នាំ​២០០០)​។ វា​ហាក់បីដូច​ជាការ​ទស្សន៍​ទាយ​មួយ​ដែរ ដែល​ក្នុងសម័យ​ទំនើប​ពិតជា​មាន​ម៉ាស៊ីន​បោសសម្អាត​នេះ​មែន​។​

​    ​៣. បន្ទប់​ឌីជីថល​
​    ​រូបគំនូរ​នេះ​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៩ ដោយ​លោក Shigeru Komatsuzaki ធ្វើឡើង​សម្រាប់​ទស្សនា​វ​ដ្តី​ហៅថា Computopia​។ រូបគំនូរ​នេះ​ហៅថា "The Rise of the Computerized School" ហើយ​គំនូរ​នេះ​គឺជា​គំនិត​របស់​អ្នកនិពន្ធ​បង្ហាញថា​តើ​ថ្នាក់រៀន​នឹងមាន​រូបរាង​យ៉ាងណា​នៅ​ថ្ងៃ​អនាគត​។ ដូច​ក្នុង​រូបភាព​អ្នកឃើញ​គ្រូ​និង​សិស្ស​មាន​កុំព្យូទ័រ​គ្រប់​ដៃ ដោយ​ធ្វើ​លំ​ហាត់​និង​កែ​លំ​ហាត់​គឺ​នៅលើ​កុំព្យូទ័រ​ទាំងអស់​។ បច្ចុប្បន្ន​យើង​ឃើញ​យ៉ាង​ដូច្នេះ​មែន ដោយ​ថ្នាក់រៀន​សព្វថ្ងៃ នរណា​ក៏មាន​កុំព្យូទ័រ​ដែរ​។​

​    ​៤. Video Calls
​    ​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ទស្សន៍ទាយ​ដោយ​អ្នកនិពន្ធ ពួក​ខាង​បរិក្ខារ​ទំនើប និង​អ្នក​គំនូរ​ក្នុង​អតីតកាល​។ ដូច​ក្នុង​រូបភាព​នេះ​គឺមាន​តាំងពី​ឆ្នាំ ១៩៣០ បង្ហាញ​ពី​ឧបករណ៍​តេ​ទៅ​គ្នា​មើលមុខ​គ្នា​ឃើញ​។ ពិតណាស់​សព្វថ្ងៃ​គឺ​ពិតជា​មាន​មែន ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​តេ​មើលមុខ​គ្នា​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម​។​

​    ​៥. បច្ចេកវិជ្ជា​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​
​    ​រូបនេះ​បាន​លេចឡើង​នៅលើ​ទស្សនាវដ្ដី Popular Science ក្នុង​ខែមិថុនា ឆ្នាំ ១៩៤០ ដែល​រថយន្ត​ក្នុង​ថ្ងៃ​អនាគត​នឹង​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង​ដឹក​មនុស្ស​ដោយ​គ្មាន​អ្នកបើកបរ​។ វា​គឺ​ជាការ​ទស្សន៍ទាយ​មួយ​ដ៏​អស្ចារ្យ ដែល​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​ទើបតែ​មាន​ក្នុង ២ ឆ្នាំ​ចុង​ក្រោយនេះ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់