adverise with khmeread Akb48 chair prank main

Idol ជប៉ុន​មួយក្រុម​នេះ​ទល់ផ្អក​គ្រប់គ្នា ដោយសារ​កម្មវិធី AKB Soul ពញ្ញាក់​អារម្មណ៍​ដាក់​កៅអី​ខូច​ឱ្យ​អង្គុយ​

    ​នៅពេលដែល​អ្នកជា​តារា​ល្បី អ្នក​តែងតែ​ត្រូវការ​អ្នកយាម​ការពារ​។ ប៉ុន្តែ​អ្នក​មិនដែល​ដឹងថា នៅពេលណា​អ្នកនឹង​ត្រូវគេ​ពញ្ញាក់​អារម្មណ៍​នោះទេ​។​

​    ​ក្រុម​ចម្រៀង​ស្រី​ជប៉ុន AKB48 គួរឱ្យ​អាណិត​ទាំងនេះ​ត្រូវបាន​គេ​លេង Prank ដាក់​ឡើង​ទក់​សាច់​។ នៅ​កម្មវិធី​ពញ្ញាក់​អារម្មណ៍​មួយ​របស់​ប្រទេស​ជប៉ុន តារា​ស្រី​ទាំងនេះ​ត្រូវបាន​គេ​អញ្ជើញ​ក្នុង​ទៅ​ស​សម្ភាសន៍​ក្លែងក្លាយ​ទៅក្នុង​កម្មវិធី AKB Soul​។ ពួកគេ​ដំបូង​ត្រូវបាន​គេ​សម្ភាសន៍​ក្នុង​បន្ទប់​មួយ​ដោយ​ឱ្យ​អង្គុយ​លើ​កៅអី​ខូច​។​

​    ​បន្ទាប់មក​ពួកនាង​ត្រូវ​ប្រឈមមុខ​នឹង​កៅអី​ខូច​ទាំងនោះ​គ្រប់ៗ​គ្នា​។ នៅ​វគ្គ​បន្ទាប់ ពួកនាង​ត្រូវ​តម្រូវឱ្យ​អង្គុយ​លើ​កៅអី​ជុំគ្នា ដោយ​កៅអី​ទាំងនោះ​បានធ្វើឱ្យ​ពួកនាង​បះជើង​ព្រាត​។ ចុងក្រោយ​ពួកគេ​តម្រូវ​ឱ្យទៅ​ថត​រូបភាព​ម្នាក់​ម្ដង ប៉ុន្ដែ​ពេល​ចូលទៅ​ដល់​កៅអី​នោះ​ចេះ​វិល បង្វិល​ពួកនាង​ឡើង​វិល​អស់​។ ក្រោយមកទៀត​ពេល​នាង​ចុះ​ពីលើ​កៅអី​វិល​នោះ មាន​អ្នក​ដាក់​កៅអី​ខូច​ឱ្យ​អង្គុយ​ខ្មាស​គេ​ម្ដងទៀត​។​

​    ​យ៉ាងណាមិញ ចង់ដឹងថា​តើ​សកម្មភាព​ទាំងនោះ​យ៉ាងដូចម្ដេចខ្លះ ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​កម្មវិធី​ទាំងមូល​មាន​រយៈពេល ៨ នាទី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់