adverise with khmeread 5 26

Leonardo Bonucci ទូរស័ព្ទ​ទៅ​ក្លឹប City ប្រាប់ថា ចង់​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក Pep Guardiola

​    ​ខ្សែការពារ Leonardo Bonucci របស់​ក្លឹប Juventus ដែល​ក្លឹប​ជាច្រើន​កំពុង​ចង់បាន​នោះ​ពិតជា​អន្ទះសា​ចង់​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក Pep Guardiola និង​បាន​ប្រាប់​ក្លឹប City អំពី​ការចង់​ផ្ទេរចេញ​នៅ​រដូវក្តៅ​នេះ​។​

​    ​លោក Ferran Soriano ជា​នាយក​ប្រតិបត្តិ​របស់ City បាន​និយាយថា “​នៅពេលនេះ​មាន​កីឡាករ​ជាច្រើន​ចង់​មកលេង​ជាមួយ​ក្រុម​របស់លោក Pep សូម្បី ខ្សែការពារ​អ៊ីតាលី Bonucci ក៏​ចង់​លេង​ដែរ​និង​បាន​ទូរស័ព្ទ​មក​”​។​

​    ​ខណៈពេល City ត្រៀម​ចំណាយ​ច្រើន​នៅ​រដូវក្តៅ​នេះ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​នោះ​ការទាក់ទង​របស់ Bonucci មក​ក្លឹប​នេះ​ហាក់ដូចជា​កាដូ​ធ្លាក់​ពីលើ​មេឃ​សម្រាប់​លោក Soriano​។ ទោះបីជា​យ៉ាងណា​ក្លឹប Juventus ហាក់ដូចជា​មិនបាន​បង្ហាញ​ចេតនា​ចង់​លក់​កីឡាករ​រូបនេះ​ទេ​។​

​    ​លោក Soriano បាន​និយាយថា “​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​នាយក​បច្ចេកទេស​រប​ស់​ក្លឹប Juventus ប៉ុន្តែ​គាត់​ប្រាប់​ខ្ញុំ​ថា ពួកគេ​មិន​ចង់​លក់​ទេ​។ ចឹ​ង​រឿងនេះ​ប្រហែលជា​ចប់​ហើយ​”៕

adverise with khmeread

មតិយោបល់