បរាជ័យរបស់ក្រុម Bayern Munich ក្រោមថ្វីជើងរបស់ក្រុម Chelsea នៅក្នុងវគ្គផ្តាច់ព្រ័ត្រ CL កាលពីឆ្នាំ២០១២ គឺពិតជាធ្វើឲ្យកីឡាករ Jerome Boateng ឈឺចិត្តខ្លាំងមែនទែន ហើយដេកមិនលក់ញ៉ាំមិនបានរយះពេលពីរថ្ងៃ។
ដោយសារខ្សែការពារអាល្លឺម៉ង់រូបនេះរារាំងមិនបានល្អទើបបណ្តោយឲ្យខ្សែប្រយុទ្ធ Didier Drogba ទាត់បញ្ចូលទីនៅនាទីចុងម៉ោងតាមស្មើក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមតោខៀវបានបន្តយកឈ្នះនៅក្នុងការទាត់បាល់១១ម៉ែត្រ។
Boateng បានសារភាពថា បើទោះបីជាខ្លួនមិនចាត់ទុកថា បរាជ័យនេះកើតឡើងដោយសារកំហុសរបស់ខ្លួនក៏ដោយ ក៏រឿងនេះពិតជាឋិតក្នុងអារម្មណ៍ជានិច្ច។ បន្ទាប់ពីបរាជ័យនេះខ្ញុំមិនអាចទទួលទានអាហាររយៈពេលពីរថ្ងៃជាប់គ្នា រឿងនេះពិតជាឈឺចាប់មែនទែន”៕
