Zlatan and jose

Jose Mourinho សរសើរ Zlatan ប៉ុន្តែ​ព្រមាន​ថា គ្មាន​កីឡាករ​ណា​ម្នាក់​ដែល លោក​មិនអាច​ប៉ះពាល់​បាន​នោះទេ​

    ​បើទោះបីជា​លោក Jose Mourinho ពេញ​ចិត្តនឹង​ការចាប់ផ្តើម​ដ៏​ល្អ​របស់​ខ្សែប្រយុទ្ធ Zlatan Ibrahimovic ជាមួយនឹង Man Utd ក៏ដោយ ក៏​គ្រូបង្វឹក​រូបនេះ​បាន​ព្រមាន​ថា Zlatan និង Paul Pogba មិនមែន​លោក​ប៉ះពាល់​មិនបាន​នោះទេ​។ 

​    ​ក្រុម​បិសាច​ក្រហម Man Utd នឹងត្រូវ​ជូ​ប​ជាមួយ​ក្រុម Fenerbahce នៅ​ពហុកីឡាដ្ឋាន Old Trafford ក្នុង​ក្របខណ្ឌ Europa League នៅ​ថ្ងៃ​ព្រហស្បតិ៍ ។​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​សាទរ​ចំពោះ​របស់​ខ្សែប្រយុទ្ធ Zlatan ដែល​រកបាន​៦​គ្រាប់​ចាប់តាំងពី​ផ្ទេរ​មក​កាលពី​រដូវក្តៅ​។​

​    ​លោក Mourinho បាន​និយាយថា “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​រក​អ្វី​ប្រៀប​មិន​បានទេ​។ កីឡាករ​ម្នាក់នេះ​ពិតជា​ស័ក្តិសម​គាត់​បានផ្តល់​ឲ្យ​យើង​នូវ​អ្វីដែល​យើង​ត្រូវការ​។ ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​យើង គាត់​តែងតែ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​។ ខ្ញុំ​ពេញ​ចិត្តនឹង​ការបង្ហាញ​សមត្ថភាព​របស់គាត់​ខ្លាំងណាស់​។ គាត់​ជា​កីឡាករ​ម្នាក់​ដែល​កីឡាករ​វ័យក្មេង​ចង់យក​គំរូ​តាម​”​។​

​    ​ខ្សែការពារ Luke Shaw បាន​គាំទ្រ​ការលើកឡើង​របស់​គ្រូបង្វឹក​ចំពោះ Zlatan។ តែ​ទោះបីជា​លោក​បានការ​សរសើរ​បែបនេះ​ក៏ដោយ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​បាន​និយាយថា គ្មាន​កីឡាករ​ណា​ម្នាក់​នៅក្នុង​ក្រុម​របស់លោក​ដែលថា​លោក​មិនអាច​ប៉ះ​បាន​នោះទេ​៕

មតិយោបល់