adverise with khmeread Jose mourinho ryan giggs old trafford jose mourinho ryan giggs manchester united 3414518

Ryan Giggs: Man Utd ត្រូវតែ​ទទួលយក Style របស់លោក Jose Mourinho

    ​អតីត​កីឡាករ​ជើងចាស់ Ryan Giggs របស់ Man Utd បាន​សារភាពថា ក្រុម​បិសាច​ក្រហម​ត្រូវតែ​ទទួលយក Style ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho គឺជា​អ្វីមួយ​ដែល​ក្លឹប​ត្រូវតែ​យល់ស្រប ប្រសិនបើ​ពួកគេ​ចង់​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះ​។​

​    ​Giggs បាន​និយាយថា “​នេះ​គឺជា​អ្វីមួយ​ដែល​យើង​ត្រូវ​ទទួលយក​។ វា​ជា​បរិយាកាស​ដែល​យើង​កំពុង​ស្ថិតនៅ​។ ប្រសិន​ប្រកួត​ចាញ់​នឹងមាន​សម្ពាធ​កាន់តែច្រើន​”​។ ការប្រឈមមុខ​ជាមួយ​ក្រុម Liverpool ហើយ​គ្រប់គ្នា​គិតថា Liverpool នឹង​ឈ្នះ Man Utd​។ លទ្ធផល​ស្មើ​គឺ​ពិតជា​ល្អ​ហើយ ប៉ុន្តែ​លោក Mourinho បានធ្វើ​ឲ្យ​អ្នកគាំទ្រ Liverpool ខកចិត្ត ដោយ Man Utd អាច​រកបាន​១​ពិន្ទុ​។​

​    ​Giggs បាន​បន្តថា វា​គឺជា​ជំហាន​ដំបូង​។ វា​ទាក់ទង​នឹង​ការ​តោង​ចាប់​ចំណាត់ថ្នាក់​កំពូល ប៉ុន្តែ​អ្វីៗ​អាស្រ័យ​លើ​ការប្រកួត​៕

adverise with khmeread

មតិយោបល់