samsung-banner
adverise with khmeread

បរិភោគ​ភេសជ្ជៈ​ប្រភេទ​ណាខ្លះ​ជួយ​ក្នុងការ​បញ្ចុះទម្ងន់

106867

    ​បើ​ស្ត្រី​ចង់​បញ្ចុះទម្ងន់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​ទទួលបាន​លទ្ធផល​ខ្ពស់​នោះ​គប្បី​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​ដោយ​ក្នុងនេះ​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​៨​កែវ​ដែរ​។ ការផឹក​ទឹកបាន​គ្រប់គ្រាន់​នឹង​អាចជួយ​ឱ្យ​រាងកាយ​បញ្ចេញ​កាកសំណល់​ពី​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​។​

​    ​ក្រៅពី​ផឹកទឹក​គ្រប់គ្រាន់ ការជ្រើសរើស​ផឹក​ភេ​ស​ជ្ជះ​មួយចំនួន​សម្រាប់​ជួយ​ក្នុងការ​បញ្ចុះទម្ងន់​ក៏មាន​សារៈសំខាន់​ដូចគ្នា​។​

  នេះ​ជា​ប្រភេទ​ភេ​ស​ជ្ជះ​អាចជួយ​ក្នុងការ​បញ្ចុះទម្ងន់​ដែល​អ្នក​អាចធ្វើ​ការជ្រើសរើស​បរិ​ភោគ​បាន​ដូចជា​៖

​    ​*​ទឹក​ក្រូចថ្លុង​
​    ​ទឹក​ក្រូចថ្លុង​អាចជួយ​ក្នុងការ​បញ្ចុះ​ទឹកនោម និង ពិសេស​នៅ​ជួយ​ក្នុង​ការបញ្ចេញ​សារជាតិ​ទឹក​ចេញពី​ថ្លើម ថែមទៀត​។​ ផ្លែឈើ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ​និង​វីតាមីន​C​។​សម្រាប់​ការចង់​បញ្ចុះទម្ងន់​យើង​ត្រូវ​បរិភោគ​ទឺ​ក​ក្រូចថ្លុង​ស្រស់​ដោយ​មិន​ដាក់​ស្ករ​។​ការធ្វើ​បែបនេះ​នឹង​ជួយ​បញ្ចុះទម្ងន់​បាន​មួយកម្រិត និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់​ផង​។​

​    ​*​តែ​បៃតង
​    ​តែ​ប្រភេទ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា​ផ្តល់នូវ​ផល​ល្អ​សម្រាប់​អ្នក​បរិភោគ​។​តាម​ការស្រាវជ្រាវ​បង្ហាញ ថា​តែ​បៃតង​សម្បូរ​ទៅដោយ​កាហ្វេ​អ៊ី​ន​ជាមួយនឹង​សារជាតិ​កា​តេ​ស៊ីន​(Catechines)​។​ ព្រោះតែ​ហេតុនេះ​ការបរិភោគ​ទឹកតែ​បៃតង​ទើប​អាចជួយ​បញ្ចុះ​សារជាតិ​ខ្លាញ់​ដែល​ប្រមូលផ្តុំ​ទុក​ក្នុង​រាងកាយ​និង​បង្កើត​កំដៅ​ក្នុងការ​ដុតបំផ្លាញ​ថាមពល​។​ជាមួយគ្នា​តែ​ប្រភេទ​នេះ​ក៏​អំណោយផល​ល្អ​សម្រាប់​កា​រប​ញ្ជុះ​ទឹកនោម​។ ការ​ឆុង​ទឺ​ក​តែ​ឱ្យ​បានល្អ​ត្រូវ​ប្រើ​រយះពេល​ប្រមាណ​១០​នាទី​មុនពេល​នាំយកមក​ផឹក​និង​ក្រៅពីនេះ​យើង​ក៏​មិន​គប្បី​ផឹក​ទឹកតែ​ក្តៅ​ពេក​ដែរ​ពីព្រោះថា​វា​នឹង​នាំឱ្យ​បាត់បង់​សារជាតិ​(Muqueuses)​ដែលជា​ស្បៀង​បំរុង​ទុក​ក្នុង​រាងកាយ​។​

​    ​*​ទឹក​ខា​និ​ច​
​    ​ប្រការ​ល្អ​បំផុត​គួរ​ផឹកទឹក​ដែលមាន​សារជាតិ​សូ​ដ្យូ​មតិ​ច និង​មាន​សារជាតិ ​(Sulfates diuretiques)​ ច្រើន​ដើម្បី​ជួយ​បង្ក​លក្ខណៈ​ឱ្យ​ការបញ្ចុះ​ទម្ងន់​កាន់​តែមាន​លទ្ធផល​ល្អ​បន្ថែមទៀត​៕

adverise with khmeread

មតិយោបល់