1

ស្ថាប័ន UEFA ចាត់វិធានកា​រណ៍វិន័យ​លើ​ក្លឹប Copenhagen បន្ទាប់ពី​អ្នកគាំទ្រ​អុជ​កាំជ្រួច​នៅក្នុង​ពហុកីឡាដ្ឋាន

    បន្ទាប់ពី​អ្នកគាំទ្រ​របស់​ក្លឹប Copenhagen បាន​ដុត​កាំជ្រួច​ក្នុង​ពហុ​កីឡា ដ្ឋា​ន​អំឡុងពេល​ក្រុម​នេះ​ប្រកួត​ចាញ់​ក្រុម Leicester ១-០ ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នោះ ស្ថាប័ន UEFA បាន​ចាត់វិធានការ​ដើម្បី​វិន័យ​ចំពោះ​ក្លឹប​ហូ​ឡង់​មួយ​នេះ​។​

​    ​UEFA ជា​ស្ថាប័ន​គ្រប់គ្រង​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប​បាន​បង្ក្រាប​ទៅលើ​ការប្រើប្រាស់​កាំជ្រួច ផាវ និង​គ្រាប់​បែកផ្សែង​ដោយ​អ្នកគាំទ្រ​បាន​ប្រើ ហើយ​ក្លឹប Celtic, Liverpool និង City ក៏​ស្ថិត​ក្នុងចំណោម​ក្លឹប​ដែល​ត្រូវបាន​ពិន័យ​និង​ព្រមាន​កាលពីពេល​ថ្មីៗ​នេះ​ថា​បាន​រំលោភ​លើ​បទបញ្ញត្តិ​នេះ​។​

​    ​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ UEFA បាន​ឲ្យ​ដឹងថា ក្លឹប Copenhagen ត្រូវបាន​ចោទប្រកាន់​ពីបទ​អុជ​កាំជ្រួច​តាម​មាត្រា​១៦​នៃ​ច្បាប់​របស់ UEFA ។ ស្ថាប័ន​វិន័យ​និង​ក្រមសីលធម៌​របស់ UEFA នឹង​បើកសវនាការ​ករណីនេះ​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​៕

មតិយោបល់