adverise with khmeread Untitled 1

ញាក់សាច់! បុគ្គលិកអយស្ម័យយាន្តម្នាក់ប្រថុយជិវិតជួយសង្គ្រោះបុរសស្រវឹងស្រាដែលឈរចំកណ្តាលផ្លូវរថភ្លើង

          បុគ្គលិក​អយស្ម័យយាន្ត​ម្នាក់​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ ដើម្បី​សង្គ្រោះ​អ្នក​ជិះកង់​ម្នាក់​ដែល​មិនដឹងថា ខ្លួនឯង​ជិត​នឹង​ត្រូវ​រថភ្លើង​បុក​។ អ្នកជិះកង់ម្នាក់ត្រូវ​បាន​ច្រាន​ចេញពី​ផ្លូវ​រថភ្លើង​តែ​ប៉ុន្មាន​វិនាទី​ មុន​ពេល​អ្នក​ទាំង​ពីរ​ហៀបនឹងត្រូវ​ស្លាប់ក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់បំផុត​នេះ។

          ឃ្លីននេះមិនធ្លាប់ត្រូវ​បាន​ផ្សព្វផ្សាយ ប្រភព​មួយបាន​ផ្តល់វីដេអូនេះមក​ Mirror ដែល​បង្ហាញ​ពី​សកម្មភាព​ដ៏អស្ចារ្យ​របស់​បុគ្គលិក​រថភ្លើង​ម្នាក់​ក្នុងការ​ជួយ​សង្គ្រោះ​អ្នក​ជិះកង់​។

          ក្នុងរូបភាព​វីដេអូ​៥២​វិនាទី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ បុរសម្នាក់​ពាក់មួក​ឬក៏អាច​ជា​ប្រដាប់ស្តាប់ត្រចៀ​កកំពុង​តែ​មានសភាពទ្រេតទ្រោត​កណ្តាល​ផ្លូវរថភ្លើង​ជាមួយ​នឹង​កង់​របស់​គាត់។

          គេជឿថា បុរសម្នាក់នោះប្រាកដ​ជា​ស្រវឹងស្រា ហើយ​បន្ទាប់មក​បាន​ក្រោកឡើង​យឺតៗ​និង​គ្រវែង​កង់​ទៅ​ម្ខាងផ្លូវ។ ប៉ុន្តែ​ក្នុងស្ថានភាព​ដ៏បុកពោះបំផុត​នោះ បុរសម្នាក់នេះបន្ត​ឈរនៅ កណ្តាល​ផ្លូវ​រថភ្លើង​ រើស​របស់​របរ​នៅលើ​ដី​ដាក់​ចូល​ក្នុង​កាបូប​របស់​គាត់។ បុគ្គលិក​អយស្ម័យយាន្ត​ម្នាក់​ដែលបាន​ឃើញ​ស្ថាន​ភាពដ៏​គ្រោះថ្នាក់នេះ​​ ក៏ស្ទុះ​ម​ក​រកបុរសម្នាក់នោះ។

          បុគ្គលិកអយស្ម័យយាន្ត​រូបនោះ​បាន​ចាប់ឱបនិង​ច្រាន​បុរសស្រវឹងស្រា​នោះចេញពី​តែប៉ុន្មាន​វិនាទី​ប៉ុណ្ណោះមុនពេល​រថភ្លើង​មក​ដល់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់