adverise with khmeread Untitled 1

ញាក់សាច់​! សូម្បី​ឆ្នាំង​សាក​មាន​ខ្សែ​ក៏​អាច​ច្នៃ​ឱ្យ​ឥត​ខ្សែ​បានដែរ តោះ​កុំឱ្យ​ខាត​ពេល​អនុវត្ត​ទាំងអស់គ្នា

    ​បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​បាន​ក្លាយជា​របស់​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ ដែល​ខានមិនបាន​។ ពួកវា​បាន​បង្ក​ភាពងាយស្រួល​ដល់​មនុស្ស​ក្នុងការ​ទំនាក់ទំនង ជាពិសេស​សម្រាប់​ការងារ​ដែល​ប្រើ​នៅលើ​អន​ឡាញ​មួយចំនួន​។​

​    ​ប៉ុន្ដែ​មុនពេល​មិនទាន់មាន​ឧបករណ៍​សាក​គ្មាន​ខ្សែ អ្នក​ត្រូវ​ប្រឈមមុខ​នឹង​វា​ដោយ​ប្រើ​ឆ្នាំង​សាក​មាន​ខ្សែ​ដ៏​វែង​អន្លាយ​។ ប៉ុន្ដែ​អ្នកមាន​ដឹង​ទេ​ថា ឆ្នាំង​សាក​មាន​ខ្សែ​អាច​បំ​លែង​ទៅជា ឆ្នាំង​សាក​ឥត​ខ្សែ​បាន​?

​    ​ថ្ងៃនេះ​លោកអ្នក​នឹង​ចេះ​មួយ​ក្បាច់​ថ្មី​សន្លាង​ពី​របៀប​បំ​លែង​ឆ្នាំង​សាក​មាន​ខ្សែ​ទៅជា​ឆ្នាំ​សាក​ឥត​ខ្សែ​ដោយ​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- ខ្សែ​សាក​ថ្ម​
​    ​- ឆ្នាំង​សាក​
​    ​- ខ្សែ​ស្ពាន់​
​    ​- ដែក​ឆក់​
​    ​- បន្ទះ​អា​លុយ​មី​ញូ​ម​
​    ​- ស្កុ​ត​ពណ៌​ខ្មៅ​
​    ​- កាវ​

​    ​* របៀប​ធ្វើ​៖
​    ​ដំបូង​អ្នក​ត្រូវយក​កន្ត្រៃ​កាត់​ខ្សែ​សាក​ថ្ម​នោះ​ជា​ពីរ​ដោយឡែក​ពីគ្នា ដោយ​ទុក​ខ្សែ​នៅ​ក្បាល​របស់​វា​ប្រវែង​ល្មម​សម្រាប់ធ្វើ (​កាត់​ដូច​ក្នុង​រូបភាព​)​។

​    ​បន្ទាប់មក​ច្រៀក​ជ័រ​រុំខ្សែ​សាក​នោះ​ឱ្យចេញ​សរសៃ​ស្ពាន់ ហើយ​យក​បន្ទះ​អា​លុយ​មី​ញូ​មរុំ​លើ​សរសៃ​ស្ពាន់​របស់​ខ្សែ​សាក​នោះ​។ បន្ទាប់មកទៀត​លោក​អ្នកយក​ខ្សែ​ស្ពាន់​មួយ​សរសៃ រុំ​ពីលើ​បន្ទះ​អាលុយមីញ៉ូម​នោះ​។ ការងារ​បន្ទាប់​គឺ​ត្រូវយក​ស្កុ​តម​ករុំ​ពីលើ​វា​ឱ្យ​ជិត​ល្អ ហើយ​យក​សរសៃ​ស្ពាន់​មួយ​សរសៃ​ទៀត​រុំ​ពីលើ​ស្កុ​ត​ខ្មៅ​នោះ លើ​ខ្សែ​សម្រាប់​ដោត​មក​ទូរស័ព្ទ​។​
​    ​ចុងក្រោយ​យក​ដែក​ឆក់​ទៅ​ដា​ក់លើ​ក្បាល​ឆ្នាំង​សាក់​បិទ​កាវ​ឱ្យ​ជាប់​លើ​គ្នា​។ ការងារ​ត្រូវបាន​បញ្ចប់​។ លោកអ្នក​អាច​សាក​ថ្ម​ដោយ​មិនចាំបាច់​មាន​ខ្សែ​វែង​អន្លាយ​ហើយ​។ ចំពោះ​ចម្ងាយ​វិញ វា​អាច​សាក​ពី​បាន​ចម្ងាយ ១៥ ម៉ែត្រ​។ ដើម្បី​កាន់តែ​ជាក់ច្បាស់​ពី​វិធី​ធ្វើ​លោកអ្នក​អាច​ទស្សនា​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់