adverise with khmeread 0

​ពាក្យ​មួយ​ឃ្លា​និយាយ​មិន​ច្បាស់​របស់ Donald Trump ផ្អើល​អ្នកមើល នាំគ្នា​ឆែក​មើល​អត្ថន័យ ចង់​គាំង Google

​    ​ចាប់តាំងពី​ប្រធានបទ​ដូចជា​សិទ្ធិ​កាំភ្លើង​រហូតដល់​ការ​រំលូតកូន បំណុល​ជាតិ និង​ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​នៅ​ការជជែក​វែកញែក​ប្រធានាធិបតី​អាមេរិក​ជា​លើកចុងក្រោយ​មុននឹង​ដល់​ថ្ងៃ​បោះឆ្នោត​នាពេល​ខាងមុខនេះ គេ​ឃើញ​មនុស្ស​ជាច្រើន​នៅលើ​ពិភពលោក​បែរជា​ចាប់អារម្មណ៍​នឹង​ពាក្យ​ដែល​ពួកគេ​បានឮ​ក្នុង​ការជជែក ៤០ នាទី​ដំបូង​គឺ​ពាក្យ "Bigly" ទៅវិញ​។​

​    ​ជាការ​ពិតណាស់ មនុស្ស​ជាច្រើន​ហាក់​បាន​ស្តាប់​ច្រឡំ ដែល​តាមពិត​លោក Donald Trump បាន​និយាយ​ពាក្យ​ដែល​គាត់​និយម​និយាយ​គឺ "Big League" ឯណេះ​ទេ​។ មនុស្ស​ភាគច្រើន​បាន​ងឿងឆ្ងល់​ចំពោះ​ពាក្យ "Big League" ថា​តើ​ពិត​ជាមាន​ក្នុង​វចនានុក្រម​អង់គ្លេស​មែនឬ​យ៉ាងណា​។​

​    ​ការយល់ច្រឡំ​ទ្រង់ទ្រាយ​ធំ​នេះ​បានធ្វើឱ្យ Google Trends បង្ហាញ​ពី​ពាក្យ​ដែល​មនុស្ស​កំពុង​ពេញនិយម​ស្វែងរក​នៅលើ Google តាមរយៈ​គណនី Twiiter របស់ខ្លួន​។​

​    ​ទោះយ៉ាងណា​វេ​ប​សាយ​វចនានុក្រម Merriam-Webster ធ្លាប់​ចេញមុខ​បកស្រាយ​ពាក្យ "Bigly" ម្តង​រួចមកហើយ ហើយ​លើក​នេះ​ពួកគេ​បាន​ពន្យល់​ពាក្យ "Big League"​។ ជាការ​ពិត ពាក្យ​ទាំងពីរ​គឺមាន​នៅក្នុង​វចនានុក្រម​។​

​    ​ពាក្យ "Big League" ថ្នាក់​ពាក្យ​ជា​នាម​គឺ​មានន័យថា បណ្តុំ​ក្រុម​នៅក្នុង​កីឡា​អាជីព​មួយ ជាពិសេស​គឺ​កីឡា​បេ​ហ្ស៍​ប័ល ដែល​ក្រុម​ទាំងនោះ​ប្រកួតប្រជែង​ដើម្បី​ពានរង្វាន់​នៅ​ក្របខ័ណ្ឌ​កម្រិត​ខ្ពស់​។ ពាក្យ​នេះ​ក៏​មានន័យ​មួយទៀត​ដែរ​គឺ ក្រុម​ដ៏​ជោគជ័យ ឬ​សំខាន់​មួយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់