adverise with khmeread Unnamed %282%29

ឃាត់​ជនសង្ស័យ​ ​២​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្អាង​

    កណ្តាល ៖ ជនសង្ស័យ ​២​ នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក នៅ​ថ្ងៃទី២០ តុលា ឆ្នាំ២០១៦ វេលា​ម៉ោង៩ ​និង​១០នាទី នៅ​ចំណុច​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ​២ ​នាក់​រួមមាន​១- ឈ្មោះ ពុធ ភ័ក្ត្រា ហៅ តាក់ ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្រុកកំណើត ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​គៀនស្វាយ ខេត្តកណ្តាល និង​២- ឈ្មោះ ទ្រី គា ភេទស្រី អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្ម​ការី​នី ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ សិត្បូ ឃុំ សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល (​ត្រូវជា​សង្សារ​របស់​ឈ្មោះ ពុធ ភ័ក្ត្រា​)។​

    វត្ថុតាង​ចាប់យក ១- ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១ កញ្ចប់​ធំ ប្រភេទ ម៉ា​ទឹកកក និង​២- ម៉ូតូ​ចំនួន ១​ គ្រឿង ម៉ាក ហុងដា ១២៥cc ពណ៌​ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M.8250 (​ជា​របស់​ឈ្មោះ ពុធ ភ័ក្ត្រា​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ឬ​ស្សី​ជ្រោយ។ ​ភ្លាមនោះ​កម្លាំង​អន្តរា​គម​ន៌​ប៉ូលិស​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ស្វាយ​ប្រទាល បាន​ឃ្លាំ​ចាំមើល​ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មាន​គ្នា​ ០២ ​នាក់។​

    ពេលនោះ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ក៏បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១​ កញ្ចប់​ធំ រួច​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់