adverise with khmeread Unnamed %285%29

NOCC ប្រកាសឱ្យ​មហាជន​ចូលរួម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ

    ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានប្រកាស​ជាថ្មី​ម្តងទៀត​ជូន​ដល់​មហាជន និង យុវជន សិស្ស និស្សិត​នានា​ចូលរួម​ទស្សនា និង​គាំទ្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ​របស់ ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ដំណើរការ​ពីថ្ងៃ​ទី​២៥​តុលា ដល់ទី​៥​វិច្ឆិកា​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​ម្ពុ​ជា និង​ជា​អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍​មានប្រសាសន៍ថា ដើម្បី​ជ្រោង​កីឡា​ជាតិ​ឲ្យ​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ គឺ​គណៈកម្មការ​បច្ចេកទេស​តាម​សហព័ន្ធ​ទាំង​១៥​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ប៉ុន្តែ​អ្វីដែល​សំខាន់​ដែរនោះ គឺ​ការចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​។​

    សូមបញ្ជាក់ថា ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត​ត្រូវបាន​សម្រេច​ជា​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ មាន​ចំនួន​១៥ រួមមាន​៖ អត្ត ពលកម្ម​, ហែល​ទឹក​, វាយ​សី​, បាល់បោះ​, ប្រដាល់​, បាល់ទាត់​, ចំបាប់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ WTF, វាយ​កូន​បាល់​, បាល់ទះ​, ប៉េតង់​, ល្បុក្កតោ​, កាយសម្ព័ន្ធ និង​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ ដោយ​គ្រោង ចំណាយ​ថវិកា​ជាតិប្រមាណ ១​លាន​ដុល្លារ​អាមេរិក​៕

adverise with khmeread

មតិយោបល់