adverise with khmeread 14813015 1151559334930940 1760487860 o

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ប្រកាស​ពី​ការលក់​សំបុត្រ​ AFF Suzuki Cup ​តម្លៃ​ត្រឹម​១​ម៉ឺន​រៀល និង​៥​ពាន់​រៀល​ប៉ុណ្ណោះ

    ភ្នំពេញ ៖ ស្រប​ពេលដែល​ការប្រកួត​កីឡាបាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ជម្រើស​នានា នា ពេលបច្ចុប្បន្ន​នេះ​កាន់តែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​នោះ​,  មាន​ជនខិលខូច​មួយចំនួន​បាន​បំ​បោង​ព័ត៌មាន ស្តីពី​ការលក់​សំបុត្រ ឬ​ទិញ​លក់​សំបុត្រ​ក្រៅផ្លូវការ​មាន​ចំនួន​លើសពី​ការកំណត់ ដូច្នេះហើយ​សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា FFC បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ កាលពី​ម្សិលមិញ​ថា ការកំណត់​តម្លៃ​លក់​សំបុត្រ​នោះ គឺ​ត្រឹម ១០.០០០ ​(មួយ​ម៉ឺន​) រៀល និង​៥.០០០ (ប្រាំ​ពាន់​) រៀល​ប៉ុណ្ណោះ​។​

    យោងតាម​សេចក្តីប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៨ តុលា ម្សិលមិញ បាន​ជម្រាបជូន​ដល់​ប្រិយមិត្ត​អ្នក ស្នេហា​វិស័យ​កីឡាបាល់ទាត់​ទាំងអស់​ថា សំបុត្រ​សម្រាប់​ការចូលរួម​ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​វគ្គ​ជម្រុះ បឋម​ព្រឹត្តិការណ៍ AFF Suzuki Cup ដែល​កំពុង​ដំណើរ​នេះ គឺមាន​តម្លៃ​ត្រឹមតែ ១​ម៉ឺន​រៀល សម្រាប់​ទីតាំង​ក្នុង ដំបូល និង​៥​ពាន់​រៀល សម្រាប់​ទីតាំង​ក្រៅ​ដំបូល​។ 

    សហព័ន្ធ​បាន​បដិសេធ​ទាំងស្រុង​រាល់​តម្លៃ​ទិញដូរ ឬ​លក់​បន្ត ឬ​បំប៉ោង​ពត៌មាន​ពី​តម្លៃ​ដែល​ខុសពី​ការកំណត់​របស់​សហព័ន្ធ​។ ដូច្នេះហើយ​សហព័ន្ធ​នឹង​ចាត់​វិធានការណ៍ តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ដែល​ទិញដូរ​សំបុត្រ​ខុសពី​ការពិត​របស់​សហព័ន្ធ​។​

    សូមបញ្ជាក់ថា ចាប់តាំងពី​ក្រម​ជម្រើសជាតិ​កម្ពុជា​បាន​ចូលខ្លួន​ទៅលេង​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ បាល់ទាត់​ពិភពលោក​, ប្រជាពលរដ្ឋ​កម្ពុជា​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង ដោយ​ទិញ​សំបុត្រ​ចូលរួម​ទស្សនា គាំទ្រ រាប់ម៉ឺន ពោលគឺ​ពេញទី​លាន​តែម្តង​៕​

adverise with khmeread

មតិយោបល់