adverise with khmeread Unnamed %281%29

បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ CamEd រដូវ​កាល ២០១៦

    ភ្នំពេញ ៖ ក្រុម Black Hawk Newbie បាន​យកឈ្នះ​លើ​មិត្ត​រួម​ក្រុម​របស់ខ្លួន ដែល​បាន​បំបែក​ឈ្មោះ​ជា​២ គឺ ​Black Hawk Oldie ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ការប្រកួត​ហ្វុ​ត​សាល​ដណ្តើម​ពានរង្វាន់​ខេ​ម​អេ​ដ ប្រចាំឆ្នាំ ២០១៦ ខណៈ​ក្រុម​ម្ចាស់​ជើងឯក​២​សម័យកាល The Crown បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ដែល​បាន​បិទ​ការប្រកួត នៅ​ទីលាន Central Park Sports Complex ក្នុង​ខណ្ឌទួលគោក​។​

    ក្រុម Black Hawk Newbie បាន​គ្រប់គ្រង​ស្ថានភាព​ស្ទើរតែ​ទាំងស្រុង ក្នុងការ​យកឈ្នះ​ក្រុម Black Hawk Oldie ក្នុង​លទ្ធផល ៥​ទល់​១ ដើម្បី​លើក​ពាន​ខេ​ម​អេ​ដ ជា​លើកដំបូង​នេះ ហើយ​ពួកគេ​បាន​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​គ្រប់គ្រង​ពាន​មួយ​នេះ នៅ​ឆ្នាំក្រោយៗ​ទៀត​។ ចំណែក​ក្រុម​ម្ចាស់​ជើងឯក ២ សម័យកាល The Crown ដែល​បាន​ចាញ់​ក្រុម Black Hawk Oldie ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ បាន​ត្រឹម​ស្មើ ២​ទល់​២ ជាមួយ​ក្រុម The Pirate ក្នុងការ​ប្រកួត ១ ម៉ោង​ពេញ ប៉ុន្តែ​នៅក្នុង​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី The Crown បាន​យកឈ្នះ The Pirate ៣-០ ដើម្បី​ទទួលបាន​លេខ ៣ ក្នុងឆ្នាំនេះ​។​

    រីឯ​កីឡាករ ទួន សេរី​វុ​ទ្ធ របស់​ក្រុម Black Hawk Newbie បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប ១៩ គ្រាប់ ដើម្បី​ទទួលពាន ១ ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ រីឯ​ក្រុម Black Hawk Oldies បានទទួល​ពាន Fair Play មួយទៀត​បន្ថែម​ទៅលើ​ការ​ចំណាត់ថ្នាក់​លេខ​២​។​

    លោក Casey Barnett នាយក​គ្រប់គ្រង​វិទ្យាស្ថាន​ខេ​ម​អេ​ដ ដែលជា​អ្នកបង្កើត​ឲ្យ​មានការ​ប្រកួត​នេះ បាន​ថ្លែងថា តាមរយៈ​ការប្រកួត​ក្នុងឆ្នាំនេះ​បានបង្ហាញ​ឲ្យ​ឃើញថា គុណភាព និង​ជំនាញ​នៃ​ការលេង​របស់​កីឡាករ​មានការ​កើនឡើង ហេតុនេះ​លោក​សង្ឃឹមថា ការជ្រើសរើស​កីឡាករ​មាន​សក្តានុពល​ចេញពី​ការប្រកួត​នេះ ដើម្បី​យកទៅ​បង្វឹក​បន្ថែម ត្រៀម​ការចូល​រួមការ​ប្រកួត​សាកលវិទ្យាល័យ ក្នុង​ឆ្នាំ​២០១៧ គឺ​ក្រុម​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​មាន​គុណភាព​កាន់តែ​ល្អ​។ 

    គោលបំណង​សំខាន់​នៃ​ការបង្កើត​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង គឺ​ចង់​បង្រៀន​និស្សិត​ទាំងអស់​របស់​យើង​ឲ្យ​មាន​បទពិសោធ ក្នុង​ការធ្វើការងារ​ជា​ក្រុម​៕

adverise with khmeread

មតិយោបល់