adverise with khmeread Unnamed

ចាប់ឆ្នោត​ចែក​ពូ​ល​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ KMH Champion League រដូវ​កាល​ថ្មី ២០១៦-២០១៧

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពាក់កណ្ដាល​អាជីព​ធំជាងគេ​បង្អស់ KMH Champions League រដូវ​កាល​ថ្មី ២០១៦ -២០១៧ បាន​ឈានដល់​ការចាប់​ឆ្នោត​ចែក​ពូ​លហើយ កាលពី​ល្ងាចម្សិលមិញ បន្ទាប់ពី​ទទួលបាន​ក្រុម ចូលរួមបាន​ចំនួន ៣២​ក្រុម​រួចហើយនោះ​។​

    លោក កាំ​ង សេន ប្រធាន​ក្រុមហ៊ុន ISI Group និង​ជា​ស្ថាបនិក​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ KMH Cham pion League មានប្រសាសន៍ថា រដូវ​កាល​ទី​២​នេះ​កាន់តែ​អស្ចារ្យ​ជាង​ឆ្នាំមុន ដោយមាន​ការផ្សាយ​ផ្ទាល់​ការ ប្រកួត​ពេញ​មួយ​រដូវ​កាល​ជាមួយនឹង​ទូរទស្សន៍​ក្នុងស្រុក​មួយ ហើយ​ថែមទាំង​បាន​បង្កើន​ប្រាក់រង្វាន់​ច្រើនជាង មុន​គុណ​នឹង​៣​ដង​។ 

    លោក​បន្ថែមថា គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ មិនតែប៉ុណ្ណោះ KMH Cham pion League ថែមទាំង​បានរួម​គ្នា​ជាមួយ​ដៃគូ​របស់ខ្លួន និង​បណ្តា​ក្លឹប​បាល់ទាត់ ដែល​ចូលរួម​ទាំងអស់​បាន ដើម្បី​ស្វែងរក​ថវិកា ជួយ​ដល់​កិច្ចការ​សង្គម និង​មនុស្សធម៌ ជាពិសេស​គឺ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដោយ​កាលពី​ឆ្នាំមុន ព្រឹត្តិការណ៍​នេះ​រក បាន​ថវិកា​ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។​

    ក្នុងចំណោម​ក្រុម ដែល​ចូលរួម​៣២​ក្រុម ត្រូវបាន​បែងចែក​ជា ៨​ពូ​ល ហើយ​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល នេះ គឺ​ក្រុម​ទាំងអស់​ត្រូវ​ជួបគ្នា​ចំនួន​២​ជើង ដែល​ប្រកួត​នៅ​ទីលាន KMH Park និង​វេ​ស្ទើ​ន ដែល​ដំណើរការ​ពីថ្ងៃ ទី​២២​តុលា ២០១៦ រហូតដល់​ខែកក្កដា ឆ្នាំ​២០១៧​។ ព្រឹត្តិការណ៍​នេះ​អនុញ្ញាត​ឲ្យ​កីឡាករ​អាជីព​ចូលរួម​មួយក្រុម​បាន​២​នាក់ និង​កីឡាករ​បរទេស​៤​រូប ប៉ុន្តែ​បង្ហាញខ្លួន​លើ​ទីលាន​ត្រឹម​២​រូប​ប៉ុណ្ណោះ​។ 

    កាលពី​រដូវ​កាល​ទី​១ KMH CHAMPIONS LEAGUE ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ​២០១៥ ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមបាល់ទាត់​ល្អៗ និង​ធំៗ​មកពី​ទូទាំង​រាជធានី​ភ្នំពេញ​។​

    សូម​រំលឹកថា កាល​រដូវ​កាល​ទី​១ ក្រុមបាល់ទាត់ Salt FC ជា​ម្ចាស់​ជើងឯក KMH Champions League  ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣​ពាន់​ដុល្លារ អម​ជាមួយ​ពាន​មួយ ខណៈដែល​ក្រុម​លេខ​២ HPL FC ទទួលបាន​ប្រាក់រង្វាន់ ១៥០០​ដុល្លារ និង​លេខ​៣ ក្រុម Posenchey FC ទទួលបាន​ប្រាក់រង្វាន់ ៧៥០​ដុល្លារ​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៦-២០១៧​នេះ ប្រាក់រង្វាន់​សម្រាប់​ជើងឯក ជើងឯក​រង និង​ក្រុម​ជ័យលាភី​មួយចំនួនទៀត ត្រូវបាន​ដំឡើង ប្រាក់រង្វាន់​ចំនួន​៣​ដង​ឯណោះ​។​

    ដោយឡែក​សម្រាប់​បណ្តា​ក្រុម​ដែល​ចូលរួម​សុទ្ធតែ​បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំង ក្នុង​ព្រឹ​តិ្ត​ការណ៍​មួយ នេះ ដោយ​មិន​ត្រឹមតែ​បាន​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​រិត​ចំណង​សាមគ្គី​ជាមួយគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​បានរួម​បេះដូង​គ្នា ក្នុង​កិច្ចការ​មនុស្សធម៌​ថែម​ទៀតផង​៕

adverise with khmeread

មតិយោបល់