adverise with khmeread 1

នាង Katrina Kaif ប្រាប់​ពី​ការពិត​ដែល​នាង​មិន​ចូលចិត្ត​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​បូលីវូដ​

កម្មវិធី​ជប់លៀង​បូលីវូដ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។ គេ​មិនដែល​ឃើញ​នាង​ចូលរួម​កម្មវិធី​ណា​ទាំងអស់ រាប់​ចាប់ពី​កម្មវិធី​ធំ​រហូតដល់​កម្មវិធី​តូចតាច​នានា​។ តារា​បូលីវូដ​ភាគច្រើន​ចូលចិត្ត​លំ​ហែល​ខួរក្បាល បន្ទាប់ពី​កាលវិភាគ​ដ៏​មមាញឹក​។ សម្រាប់​តារា​បូលីវូដ កម្មវិធី​ជប់លៀង​គឺជា​ឱកាស​ធ្វើ​ទំនាក់ទំនង​និង​លំហែចិត្ត ប៉ុន្តែ​សម្រាប់​នាង Katrina Kaif មិនបាន​ស្ថិត​ក្នុងចំណោម​តារា​ទាំង​នោះទេ​។​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ នាង​ត្រូវបាន​គេ​ដកស្រង់​សម្តី​ទៅកាន់​សាធារណៈ​ថា "​ខ្ញុំ​ចូលចិត្ត​ឧស្សាហកម្ម​ភាពយន្ត និង​មិត្ត​ភ​ក្កិ​របស់ខ្ញុំ​ទាំងអស់​នៅទីនេះ​។ បើ​អាច ខ្ញុំ​នឹង​ពិចារណា​អ្នក​ទាំង​គ្នា​ជា​មិត្តភក្តិ​ល្អ​របស់ខ្ញុំ​។ ប៉ុន្តែ​ស្របពេល​នេះដែរ ខ្ញុំ​ក៏​មិន​ចូលចិត្ត​ចេញ​ក្រៅ​ដែរ​។ ខ្ញុំ​ចូលចិត្ត​ធ្វើការ​បន្ទាប់មក​សំដៅ​មក​ផ្ទះ​តែម្តង​។ ខ្ញុំ​ចូលចិត្ត​ចំណាយ​ពេលវេលា​ជាមួយ​មនុស្ស​ដែល​ជិតស្និត​ជាមួយ​ខ្ញុំ​។ ទាំងនេះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​ស្កប់ស្កល់​"​។​

​ក្នុងករណី​ដែល​អ្នក​ឆ្ងល់​ថា​តើ​នាង​ជា​មនុស្ស​លាក់បាំង​ច្រើន នាង​បាន​ឆ្លើយថា "​អ្នក​រាល់គ្នា​សុទ្ធតែ​មានការ​យល់ឃើញ​ផ្ទាល់ខ្លួន​។ ចា៎​! ខ្ញុំ​មានការ​លាក់បាំង​នៅ​សាធារណៈ​។ ការ​ដែលជា​មនុស្ស​លាក់​បាំង​និង​ឆាប់​អន់ចិត្ត ខ្ញុំ​ជាម​ធ្ម​តា​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​សាធារណជន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មក​មើ​លពី​ជីវិត​ពិត​របស់ខ្ញុំ អ្នកនឹង​ដឹងថា​ខ្ញុំ​ជាម​នុស្ស​ផ្ទុយស្រឡះ​ពី​ការដែល​គេ​គិត​។ នៅពេល​អ្នក​ប្រឈមមុខ​ចំពោះ​ពិភពលោក សភាវគតិ​របស់​អ្នក​គឺមាន​ការ​លាក់បាំង ប៉ុន្តែ​ចំពោះមុខ​មនុស្ស​ដែល​អ្នក​ជិតដិត​ជាមួយ អ្នក​អាច​បង្ហាញ​ពី​ធាតុពិត​របស់​អ្នក​"៕

adverise with khmeread

មតិយោបល់