adverise with khmeread Unnamed

Sponsor Cup មណ្ឌល​ទី​១ ខេត្តកណ្តាល​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ក្នុង​សាល ដណ្តើមពាន​រង្វាន់​ភេ​ស្ជ​ជៈ Sponsor Cup​មណ្ឌល​ទី​១ ខេត្ត កណ្តាល ដែល​ធ្វើឡើង​នៅ​ទីលាន TN ទីក្រុង​តាខ្មៅ​នោះ នឹងត្រូវ​ចូលមក​ដល់​នា​ចុង​សប្តាហ៍​នេះហើយ គឺ​នៅ​ថ្ងៃ សៅរ៍​ទី​២២ តុលា​។​

    លោក សឹម សាន​ត្រាន អ្នករៀបចំ​ព្រឹត្តិការណ៍ Sponsor Cup បាន​ឲ្យ​ដឹងថា សម្រាប់​មណ្ឌល​ទី​១ បើក រដូវ​កាល​ថ្មី នៅ​ខេត្តកណ្តាល​នេះ គឺកំណត់​យក​ក្រុម​ដែល​ចូលរួម​ត្រឹម​៤០​ក្រុម ប៉ុន្តែ​មកដល់ពេលនេះ​គណៈ​កម្ម ការ​បច្ចេកទេស​ទើបនឹង​ទទួល​ការចុះឈ្មោះ​ក្រុម​ចូលរួម​តែ​ជាង​២០​ប៉ុណ្ណោះ​។ 

    លោក​បន្ថែមថា ទោះបីជា​បាន ក្រុម​ប៉ុន្មាន​ក៏ដោយ ក៏​ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ដំណើរការ​ដែរ ដើម្បី​សម្រាំងរ​កជើង​ខ្លាំង​ចំនួន​២​ក្រុម គឺជា​ក្រុម ម្ចាស់​ជើងឯក និង​ជើងឯក​រង តាម​មណ្ឌល​នីមួយ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ នាពេលខាងមុខ នៅ​រាជធានី ភ្នំពេញ​។ 

    សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ និង​៣០​ខែតុលា នៅ​ទីលាន T-Soccer ទួលគោក​។ មណ្ឌល​សៀមរាប ធ្វើឡើង​នៅ​ថ្ងៃទី​៥-៦ វិច្ឆិកា នៅ​ទីលាន​ក្លឹប​កីឡា​យុវជន​។ មណ្ឌល​បាត់ដំបង គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩-២០ វិច្ឆិកា នៅ​ទីលាន Sporting Galaxy Club និង​នៅ​ខេត្ត​ព្រះសីហនុ នឹងត្រូវ ប្រកួត​នៅ​ថ្ងៃទី​២៦-២៧​វិច្ឆិកា​។​

    បន្ទាប់ពី​បញ្ចប់​ការប្រកួត​មណ្ឌល​ទាំង​៥ ដែល​រកឃើញ​ក្រុម​ខ្លាំងៗ​ចំនួន​១០​រួចរាល់​ហើយ​នោះ ក្រុម​ទាំង នោះ​នឹងត្រូវ​ប្រជែង​ម្ចាស់​ជើងឯក នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីលាន T-Soccer ទួលគោក​។​

    សូមបញ្ជាក់ថា សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី​សម្រាប់​មណ្ឌល​នីមួយៗ គឺ​ជើងឯក ២​លាន​រៀល និង​ជើង ឯក​រង ១​លាន​៦​សែន​រៀល​។ ចំណែកឯ​ប្រាក់រង្វាន់​ជ័យលាភី សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ជើងឯក ៨​លាន​, ជើងឯក​រង ៦​លាន និង​ក្រុម​ចំណាត់ថ្នាក់​លេខ​បី ៤​លាន និង​៧​ក្រុម​ទៀត ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ២​លាន ស្មើៗ​គ្នា​ហើយ​ប្រាក់រង្វាន់​សរុប​មាន​ចំនួន ៥០​លាន​រៀល​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Sponsor Futsal Cup នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ហេ​រ៉ូ​ឃី​ង ដែល​នាំចូល និង​ចែកចាយ​ភេសជ្ជៈ Sposor ដោយ​ព្រឹត្តិការណ៍​បានធ្វើ​ឡើងជា​ច្រើន​ឆ្នាំ​មកហើយៗ​តែងតែ ទទួលបាន​ការគាំទ្រ​ពី​ក្លឹប​ចូលរួម​នានា​ផងដែរ​៕​ (​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់