adverise with khmeread Unnamed %281%29

កាប់​និង​វាយ​ប្លន់​ទៀតហើយ! ​តែសំណាងចំសៀតផ្កាមិនចំភ្នែក

    ព្រះសីហនុ ៖ មាន​ករណី​កាប់​និង​វាយ​ប្លន់​កើតឡើង​កាលពី​វេលាយប់​ម៉ោង៧ និង​១០​នាទី យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦  នៅ​ទីតាំង​ក្រុម​១១ ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​ធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​យ៉ាងខ្លាំង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មានឈ្មោះ ស៊ីម ស្រី​ណា ភេទ​ស្រី អាយុ៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​បរទេស ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ប្រដាប់​ដោយ​កាំបិត​ និង​ដំបង បាន​ចូលទៅ​ធ្វើ​សកម្មភាព​ប្លន់ ចាក់​ត្រូវ​កូនប្រុស​របស់គាត់​ម្នាក់ ឈ្មោះ​ នាង ឌី​ណា ភេទ​ប្រុស អាយុ១៧​ឆ្នាំ រងរបួស​សៀតផ្កា​ផ្នែក​ខាងឆ្វេង ខណៈពេលដែល​កូនប្រុស​របស់គាត់​ចេញ​មកជួយ​ម្តាយ ត្រូវ​ក្រុមចោរ​ចាក់​និង​កាំបិត​ធ្វើឱ្យ​រងរបួស។​

    ប៉ូលិស​បន្តថា សកម្មភាព​ប្លន់​ដោយ​កាំបិត​ និង​ដំបង​នេះ ក្រុមចោរ​បាន​យក​ខ្សែក​ប្លា​ទីន​មួយ​ខ្សែ​មាន​ទម្ងន់ ៨​ជី ៥​ហ៊ុន និង​កាបូប​លុយ មាន​លុយ ៧០​ដុល្លារ ហើយ​បានគេច​ខ្លួន​ប្រកបដោយ​សុវត្ថិភាព។​

    លុះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​សង្កាត់​លេខ​២ ដើម្បីឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់