adverise with khmeread 9e9e77ebd4b7410293dbbe03bd0ce68e

ប្រក្រតិទិន ២០១៧ មាន​រូប​ពូ​ទីន​កំពុង​លក់ដាច់​ក្នុង​ក្រុង​មូ​ស្គូ​

    ​ខណៈ​រឿង​ចម្លែកៗ​ប្រហែលជា​កើតឡើង​នៅ​ប្រទេស​រុស្ស៊ី គ្មានអ្វី​ដែល​អាច​បញ្ឈប់​ប្រពៃណី​ប្រចាំឆ្នាំ​បាន​ឡើង គឺ​ប្រក្រតិទិន​មាន​រូបលោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​    ​ប្រក្រតិទិន​ឆ្នាំ​ថ្មី ២០១៧ របស់​លោកពូ​ទីន​បាន​វាយ​លុយ​ទីផ្សារ​នៅ​ទីក្រុង​មូ​ស្គូ ហើយ​លោកអ្នក​នឹងមិន​ខកចិត្ត​ឡើយ​ប្រសិនបើ​កំពុង​ស្វែងរក​ប្លង់​រូបភាព​ដ៏​កម្រ​របស់លោក​ប្រធានាធិបតី​។​

​    ​អ្នកកាសែត​ប្រចាំ​នៅ BBC គឺ​លោក Steve Rosenberg បាន​ចែករំលែក​វីដេអូ​មួយ​ដែល​គាត់​បានបង្ហាញ​ពី​ខែ​ទាំង ១២ ដែល​មានមុខ​លោកពូ​ទីន​ទាំងអស់​។​

​    ​ប្រក្រតិទិន​នេះ​បានចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Zvezdi I Soveti (​បើ​យោងតាម CNN មានន័យថា តារា និង​ដំបូន្មាន​) ហើយ​រាល់​ផ្ទាំង​រូបភាព​នីមួយៗ​សុទ្ធ​តែមាន​សម្រង់​ពាក្យសម្តី​សំខាន់ៗ​របស់លោក​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​។​

​    ​យោងតាម CNN ឱ្យដឹងថា កាលពី​ឆ្នាំមុន ប្រក្រតិទិន​លោកពូ​ទីន​បាន​លក់​អស់​ចំនួន ៣០ ម៉ឺន​ច្បាប់​ត្រឹម​រយៈពេល​ដ៏​ខ្លី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់