Untitled 1

មិត្តស្រី​ម្នាក់នេះ​យក​តារា​សិច​មក​សាកល្បង​ចិត្ត​មិត្ត​ប្រុស ចុងក្រោយ​ទឹកភ្នែក​រហាម​

    ​អ្នក​ប្រហែលជា​ស្គាល់​កម្មវិធី Catch A Cheater ហើយ​។ កម្មវិធី​នេះ​គឺមាន​នៅលើ​បណ្ដាញ Youtube និង​មាន​ច្រើន​ភាគច្រើន​វគ្គ ដែល​បង្ហាញ​ពី​ការសាកល្បង​ដៃគូ​របស់​ពួកគេ​ថា​តើ​មានចិត្ត​ស្មោះ​ឬ​អត់​។​

​    ​ពួកគេ​បាន​ពិភាក្សាគ្នា ដោយ​ប​ញ្ចូ​ន​តារា​សម្ដែង​ប្រុស ឬ​ស្រី​ទៅ​សាកល្បង​មនុស្ស​ប្រុស​ដែល​ពួកគេ​កំណត់​គោលដៅ​។ 

​    ​យ៉ាងណាមិញ មាន​ស្ត្រី​ម្នាក់​បាន​ជួល​តារា​សិច​ម្នាក់​ដើម្បី​តេស្ដ​មើលចិត្ត​ស្មោះ​របស់​មិត្ត​ប្រុស​របស់​នាង​។​

​    ​តារា​សិច​រូបនោះ​បានចាប់ផ្ដើម​សម្ដែង​ដោយ​ទៅរក​មិត្ត​ប្រុស​របស់​ស្ត្រី​ម្នាក់​នោះ​នៅ​ហាង​លក់​សៀវភៅ​មួយកន្លែង​។​

​    ​គាត់​បា​នប​ដិ​សេ​សំណួរ​របស់​តារា​សិច​រូបនោះ ខណៈដែល​គាត់​បាន​ដើរចូល​ក្នុង​ហាង​លក់​សៀវភៅ ប៉ុន្ដែ​ក្រោយមក​នាង​បាន​បញ្ឈប់​គាត់ ពេល​គាត់​ចេញ​មកពី​ហាង​នោះ​វិញ​។​

​    ​ក្រោយ​និយាយ​គ្នា​យ៉ាងយូរ នាង​បាន​លេខ​ទូរស័ព្ទ​របស់គាត់ បន្ទាប់មក​បាន​សុំ​គាត់​ឱ្យ​ដឹក​នាង​ទៅផ្ទះ និង​សុំ​ស្នាក់​នៅផ្ទះ​គាត់​មួយ​យប់​ទៀត​។​

​    ​គាត់​បាន​បដិសេធ​និង​ដើរចេញ​។ ស្ត្រី​ជា​សង្សារ​សប្បាយចិត្ត​ណាស់ ដែល​មិត្ត​ប្រុស​របស់​នាង​ប្រឡង​ជាប់​ក្នុងការ​តេស្ដ​សាកល្បង​នេះ ដូច្នេះ​នាង​បាន​តេ​ប្រាប់​គាត់​ឱ្យដឹងពី​រឿង​នោះ​តែម្ដង​។​

​    ​ជា​អកុសល មិត្ត​ប្រុស​នាង​ខឹង​យ៉ាងខ្លាំង ភ្លាមៗ​គាត់​និយាយថា​បែក​គ្នា​ជាមួយ​នាង​តែម្ដង​។ មិត្តស្រី​នាង​គ្មាន​ពាក្យ​និយាយ​ក្រៅពី​យំ​រហេមរហាម និង​ទទួលស្គាល់​កំហុស​ខ្លួនឯង ដែល​មិន​សម​មក​ធ្វើអំពើ​បែបនេះ​ដាក់​គាត់​ឡើយ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់