adverise with khmeread 1

ឈាមស្រែកស្បែកហៅ! ចាប់បានចោរ​ប្លន់​ក្រវិល ​២.៥០០​ រៀលពីក្មេងស្រី​ អាយុ​ ៧ ​ឆ្នាំដ៏គួរឱ្យ​អាណិតនេះហើយ

    កែប ៖ ជនសង្ស័យ​ដែល​ប្លន់​សម្លាប់​ក្មេងស្រី​រងគ្រោះ​អាយុ​ ៧​ ឆ្នាំ​ប្លន់​យក​ក្រវិល​ត្រូវបាន​​ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នា​ក់នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ ខណៈ​ជនសង្ស័យ​កំពុងធ្វើការ​ងារ​សំណង់​នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ប្លន់​សម្លាប់​ក្មេងស្រី​រងគ្រោះ​នោះឈ្មោះ តេង ពឿ​ន ភេទ​ប្រុស អាយុ​ ២៥​ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប។​

    ប៉ូលិស​បន្តថា ជនសង្ស័យ បានធ្វើ​សកម្មភាព​ប្លន់​សម្លាប់​ក្មេងស្រី​អាយុ​ ៧ ​ឆ្នាំ គួរឱ្យ​អាណិត​ម្នាក់ ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​អណ្ដែត​ស្លាប់ ក្នុង​ទឹក​រណ្តៅ​ដី​មួយកន្លែង ត្រង់ចំណុច ក្បែរផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៦ ​កន្លងមកនេះ។​

    ដំបូង​សមត្ថកិច្ច​សន្និដ្ឋានថា ជា​រឿង​ឃាតកម្ម​ដោយសារ​ជនដៃដល់ ប្លន់​យក​ក្រ​វឹល​កាឡៃ​ ១ ​គូ តម្លៃ​ ២.៥០០​ រៀល ពី​ក្មេងស្រី​រងគ្រោះ​។​

    តាម​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា "ក្មេងស្រី​រងគ្រោះ​ខាងលើ ស្លាប់​ដោយ​ជនដៃដល់​ប្លន់​យក​ក្រ​វឹល របស់​នាង ព្រោះ​ដោយសារតែ​ជនរងគ្រោះ​មុន​កើតហេតុ ក្មេងស្រី​រងគ្រោះ​មាន​ពាក់​ក្រ​វឹល​១​គូ​នោះ នៅឡើយ រួចហើយ​ក៏​យក​សព​ទៅ ទម្លាក់​ចូល ទៅក្នុង​ទឹក​រណ្ដៅ​"។ ​ក្មេងស្រី​រងគ្រោះ បាន​ទៅ​ចំការ​ជាមួយ​ឪពុកម្តាយ លុះ​ពេល​ឃ្លានបាយ​ក៏​សុំ​ឪពុកម្តាយ​មក​មុន ស្រាប់តែ​ជួប​ជនដៃដល់​ប្លន់​យក​ក្រ​វឹល​តែម្តង​៕​

adverise with khmeread

មតិយោបល់