adverise with khmeread Unnamed %282%29

គួរឱ្យសោក​ស្តាយណាស់!!! ទារក​អាយុ​មួយ​ខួប​លង់ទឹក​ស្លាប់​​នៅ​ស្រុក​កៀនស្វាយ​

    កណ្តាល ៖ ទារក​អាយុ​មួយ​ខួប​បាន​រងគ្រោះ លង់ទឹក​ស្លាប់​នៅ​ថ្ងៃទី​២០​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក​នេះ នៅ​ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា កុមារា​រងគ្រោះ​ឈ្មោះ ចំណាប់ សុរក្សា​ ភេទ​ប្រុស ​អាយុ​០១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ (​ស្លាប់​)​មាន​ឱ​ពុក​ឈ្មោះ​ ហម ចំណាប់ អាយុ​៣១​ឆ្នាំ ម្តាយ​ឈ្មោះ​ចាប ច​ន្ធី អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ។​

    ប៉ូលិស​បន្តថា ផ្ទះ​ជនរងគ្រោះ​សង់​នៅលើ​ដី​ទំនាប មាន​ទឹកភ្លៀង​ដក់  ហើយ​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ឱ​ពុក​ម្តាយ​បានដាក់ឱ្យ​កុមារា​រងគ្រោះ​ដេក​នៅលើផ្ទះ​តែ​ម្នាក់​​ឯង​រួច​ក៏បាន​ធ្វើដំណើរ​ទៅ​រាយ​មង​នៅ​ខ្ពប​ខាងក្រោយ​ផ្ទះ។​

    លុះ​ដល់ពេល​ត្រឡប់មកវិញ​ស្រាប់តែ​មិនឃើញ​កូន​ដេក​នៅលើផ្ទះ​ក៏​ផ្អើ​រ​ឆោ​ឡោ​និង​នាំគ្នា​រាវរក​មើល​ក្នុង​ទឹក​ខាងក្រោម​ផ្ទះ​ក៏​ប្រទះឃើញ​សព​កុមារា​រងគ្រោះ​បាន​លង់ទឹក​ស្លាប់​បាត់ទៅហើយ​។ រួច​បាន​យក​សព​កុមារា រងគ្រោះ​មក​ដំកល់​លើ​គ្រែ​និង​បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​ឃុំ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ចុះ​ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ហើយ​បានប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ ដើម្បី​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕
 

adverise with khmeread

មតិយោបល់