adverise with khmeread 14800731 1151643934922480 293577780 n

នាំ​ក្មេងស្រី​អាយុ ​១៣ ​ឆ្នាំ​រួមភេទ​បាន​ច្រើនដង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្ដាល ៖ ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវបាន​ឪពុកម្ដាយ​តាមរក​ឃើញ ម្ល៉េះ​នៅតែ​ជា​ចំណី​ឆ្ងាញ់​ឥតឈប់ឈរ របស់​បុរស​វ័យ​ជាង​៣០​ឆ្នាំ ព្រោះតែ​ការ​លង់​នឹង​សម្ដី​ត្រជាក់​ផ្អែម​របស់​បុរស​នោះ​។​

    ក្មេងស្រី​នោះ​ត្រូវ​ឪពុក ម្ដាយ​តាមរក​ឃើញ​នៅផ្ទះ​ជួល​របស់​បុរស ​(​ជនសង្ស័យ​) នៅ​ចំណុច​ភូមិ​គោក​រកា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​ក្រុង​តាខ្មៅ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ កៃ ហន ហៅ ហ៊ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​តា​អី ឃុំ​បា​ស្រែ ស្រុក​អង្គ​បូរី​ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​គោក​កា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​មុខរបរ​កម្មក​រ​រោងចក្រ​ផលិត​ពោះវៀន​ម៉ូតូ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន ពីបទ​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦។​

    ការឃាត់ខ្លួន​បន្ទាប់ពី​មាន​បណ្ដឹង​របស់​អាណាព្យាបាល ហើយ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ចាត់ការ​បន្ត​តាម​នីតិវិធី។​

    ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​

    ប៉ូលិស​ក្រុង​តាខ្មៅ​បញ្ជាក់ថា កន្លងមក​ជនរងគ្រោះ និង​ជនល្មើស បាន​ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ​អស់​រយៈពេល​ប្រហែល​ជាង​មួយខែ​មកហើយ​។ លុះ​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៦ ឈ្មោះ ហៃ កន​(​ជនសង្ស័យ​) បាន​ណាត់ជួប​ជនរងគ្រោះ ហើយ​បាន​បបួល​ជនរងគ្រោះ​ដើរលេង​នៅ​សួនច្បារ​មាត់ទន្លេ រួច​ក៏​នាំទៅ​ដេក​រួមភេទ​នៅផ្ទះ​សំណាក់​ក្នុង​ក្រុង​តាខ្មៅ​បាន​ម្តង​។ បន្ទាប់មក​ក៏​ជូន​ជនរងគ្រោះ​ទៅផ្ទះ​វិញ​ទៅ​។​

    លុះដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៩​យប់​ជនល្មើស​ក៏បាន​មក​​ឌុប​ជនរងគ្រោះ​ទៅ​ដើរលេង​មើល​ការប្រគំ​តន្ត្រី នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ​រហូតដល់​យប់​ជ្រៅ បាន​ឌុប​ជនរងគ្រោះ​ទៅ​ដេក​នៅ​រោងចក្រ ដែល​ខ្លួន​ធ្វើការ ស្ថិតនៅ​ក្នុងភូមិ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​មួយ​យប់​។​

    ព្រឹក​ឡើង​ថ្ងៃទី​១៨ ទើប​នាំ​ជនរងគ្រោះ​ទៅ​ដេក​រួមភេទ​នៅ​ផ្ទះជួល​របស់ខ្លួន​នៅក្បែរ​នោះបាន​ចំនួន​០២​ដង​ទៀត​។​

    លុះដល់​ថ្ងៃទី​១៩ ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច​ទើប​ឪពុកម្ដាយ​ជនរងគ្រោះ​តាមរក​ឃើញ​នៅ​ទីនោះ​ក៏បាន​នាំខ្លួន​ទៅប្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​គោក​រកា និង​បាន​បញ្ជូនបន្ត​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​ជនរងគ្រោះ​ទៅ​រួមភេទ​នៅ ផ្ទះសំណាក់​មិនមាន យីហោ​នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី​ក្រុង​តាខ្មៅ បាន​ម្តង និង​នៅ​ផ្ទះជួល​របស់ខ្លួន​បាន​ម្តង​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់