adverise with khmeread 1

Lionel Messi បំបែក​កំណត់ត្រា​សំខាន់​មួយទៀត ពេល​ស៊ុត​បី​គ្រាប់​យប់មិញ​

​    ​គ្រាប់​បាល់​របស់ Lionel Messi ក្នុងការ​ប្រកួត​ជ័យជម្នះ ៤-0 របស់ Barcelona សំពង​ភ្ញៀវ​មេឃ​ខៀវ Manchester City យ៉ាង​ចាស់ដៃ​កាលពី​យប់មិញ​នេះ ធ្វើឱ្យ​គាត់​បាន​បង្កើត​កំណត់ត្រា​ថ្មី​ដោយឡែក​ថ្មី​ផ្សេងទៀត ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ទឹកដី​ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប Champions League ។​

​    ​គ្រាប់​បាល់​ទាំងពីរ​តង់​របស់​ប្រធាន​ក្រុម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ធ្វើឱ្យ​គាត់​មាន​គ្រាប់​បាល់​សរុប​ចំនួន ៥០​គ្រាប់​នៅលើ​ទឹកដី Camp Nou ដែល​បាន​បំបែក​កំណត់ត្រា​ចាស់​ដែល​មិនទាន់មាន​អ្នកកាន់កាប់​នៅឡើយ របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Raul ជាមួយនឹង​គ្រាប់​បាល់​ចំនួន ៤៩​គ្រាប់​។​

​    ​គ្រាប់​បាល់​សរុប​ចំនួន ១៦​គ្រាប់​របស់ Messi ស៊ុត​ប​ញ្ជូ​ល​ទី​ទៅលើ​ក្រុម​មកពី​អង់គ្លេស ធ្វើឱ្យ​ពួកគេ​ក្លាយទៅជា​ក្រុម​ដែល​គាត់​ស៊ុត​ចូល​ច្រើនជាងគេ​បំផុត ខណៈដែល​មានតែ Real Madrid ប៉ុណ្ណោះ ដែល​អាច​រក​គ្រាប់​បាល់ Hat-tricks ច្រើនជាងគេ​ក្នុង Champions League ចំនួន​ប្រាំបួន​លើក​៕ 

 

adverise with khmeread

មតិយោបល់