adverise with khmeread Louis van gaal jose mourinho

Man U មាន​ពិន្ទុ​តិចជាង​សម័យ Louis van Gaal ដឹកនាំ​រដូវ​កាល​មុន ពេល​ចាប់ផ្តើម ៨ ប្រកួត​ដំបូង​

​    ​យើង​បាន​ទស្សនាការ​ប្រកួត​ចំនួន​ប្រាំបី​សប្តាហ៍​រួចរាល់​មកហើយ​នៃ​រដូវ​កាល​ថ្មី​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ។​

​    ​ហើយ​រឿង​ដដែលៗ​នៅតែ​កើតឡើង​សម្រាប់​បិសាច​ក្រហម គឺ​ដូចជា​មិន​ប្រសើរឡើង​ឱ្យ​ល្អ​ជាមុន​បន្តិច​ណា​ឡើយ​។​

​    ​ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម Manchester United នឹងត្រូវ​បាន​រំខាន​បន្តិច​ហើយដោយ​ស្ថិតិ​មួយ​នេះ​។​

​    ​ដោយសារតែ បន្ទាប់ពី​ការប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ០-០ ជាមួយនឹង​ហង្ស​ក្រហម Liverpool កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ ធ្វើឱ្យ​បិសាច​ក្រហម​មាន​ពិន្ទុសរុប​ត្រឹមតែ ១៤​ពិន្ទុ​ប៉ុណ្ណោះ ដែលជា​ពិន្ទុ​តិចជាង​កាលពី​ឆ្នាំមុន​ចំនួន​ពីរ​ពិន្ទុ​ក្នុងការ​ប្រកួត​ដំណើរ​គ្នា​នេះ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ហូ​ឡង់​លោក Louis van Gaal​។​

​    ​បិសាច​ក្រហម​មាន​ត្រឹមតែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​ចាញ់​កំពូល​តារាង​មេឃ​ខៀវ Manchester City បន្ទាប់ពី​ការប្រកួត​ចំនួន​ប្រាំ​លើក​កាលពី​រដូវ​កាល​មុន ជាមួយនឹង​លទ្ធផល​ឈ្នះ​ប្រាំ ស្មើ​មួយ និង​ចាញ់​ពីរលើក​ពី​ការប្រកួត​ក្នុង​លី​ក ៨ ប្រកួត​ដំបូង​របស់​ពួកគេ​។​

​    ​បិសាច​ក្រហម​បាន​លេង​ជាមួយ Tottenham, Aston Villa, Newcastle, Swansea, Liverpool, Southampton, Sunderland និង Arsenal កាលពី​រដូវ​កាល​មុន​។​

​    ​ទន្ទឹមនឹងនេះ រដូវ​កាល​នេះ​ពួកគេ​បាន​ប៉ះ​ដូចជា Bournemouth, Southampton, Hull, Man City, Watford, Leicester, Stoke និង Liverpool ។​

​    ​បើ​ប្រៀបធៀប រដូវ​កាល​ថ្មី​នៅតែ​អន់​ដដែល ទោះ​នាំ​លោក Mourinho មក​ដឹកនាំ​៕ 

adverise with khmeread

មតិយោបល់