adverise with khmeread Thumb 28774 default news size 5

Daniel Agger ជឿជាក់ថា Liverpool នឹង​លើក​ពាន​រដូវ​កាល​នេះ​

    ​Daniel Agger បានបញ្ជាក់​យ៉ាង​មាន​ទំនុកចិត្ត​ថា ហង្ស​ក្រហម Liverpool អាច​បន្ត​លេង​ល្អ​រហូត​លើក​ពាន ក្រោម​ការដឹកនាំ​របស់​លោក Jürgen Klopp ក្នុង​រដូវ​កាល​នេះ​។​

​    ​ហង្ស​ក្រហម​បាន​បង្កើតឱ្យមាន​ការ​បំផុសគំនិត​មួយ​នៃ​ការចាប់ផ្តើម​ដំណើរ​ប្រជែង​ពាន​កំពូល​អង់គ្លេស Premier League របស់ខ្លួន ដែល​បច្ចុប្បន្ន​ពួកគេ​បាន​អង្គុយ​នៅលើ​ចំណាត់ថ្នាក់​ទី​បួន​ជាមួយ​ការប្រកួត​ចំនួន​ប្រាំបី​លើក​កន្លងមក បន្ទាប់ពី​អាច​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ខាប់​ចំនួន​ពីរ​កាលពី​រដូវ​កាល​មុន​។​

​    ​ការប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ០-០ កាលពី​យប់​ថ្ងៃ​ចន្ទ​ជាមួយនឹង​បិសាច​ក្រហម Manchester United លើទឹក​ដី Anfield គឺ​ត្រឹមតែ​ជា​លើក​ទី​ពីរ​ប៉ុណ្ណោះ​សម្រាប់​ក្រុម​របស់ Klopp ដែល​បាន​បរាជ័យ​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ពី​ការប្រកួត​ចំនួន ១០​លើក​ក្នុងការ​ប្រកួតប្រជែង​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ហើយ​អតីត​ខ្សែការពារ​កណ្តាល​របស់​ហង្ស​ក្រហម​ដែល​គេ​ចាត់ទុកជា​វីរបុរស​របស់​ក្លឹប Agger បាន​បង្ហាញថា​ខ្លួន​មាន​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​រដូវ​កាល ២០១៦-១៧​នេះ​។​

​     Agger ដែល​បានបញ្ជាក់​មុនពេល​ប្រកួត​ក្នុងជំនួប​ជាមួយ​បិសាច​ក្រហម​បាន​ប្រាប់​ទៅ​វេ​ប​សាយ Liverpoolfc.com ថា "​វា​គឺ​ពិតជា​ល្អ​ទៅមុខទៀត​។ និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​មានការ​រំពឹងទុក​មួយ​ចំនួន​ក្នុងឆ្នាំនេះ ជាពិសេស​បន្ទាប់ពី​ឆ្នាំមុន​។​

​    ​Jürgen គឺ​មើលទៅ​ល្អ​សម្រាប់​ក្លឹប ខ្ញុំ​គិតថា គាត់​កំពុង​ធ្វើ​បានល្អ​។ គាត់​មានគំនិត​ដ៏​អស្ចារ្យ​ជាច្រើន ហើយ​របៀប​ដែល​គាត់​និយាយ​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្វី​គ្រប់យ៉ាង គឺ​ខ្ញុំ​ចូលចិត្ត​ទាំងអស់​"៕

adverise with khmeread

មតិយោបល់