adverise with khmeread 1

ប្រិយមិត្ត​សារិកា​ព្រៃ​ឌឺដង​អាជ្ញាកណ្តាល​លោក Mike Dean ថា​ជា​កីឡាករ​ថ្មី​របស់​បិសាច​ក្រហម​

ប្រហែលជា​បញ្ហា​របស់​ក្រុម​បិសាច​ក្រហម Man Utd ក្នុង​រដូវ​កាល​នេះ​មិនមែន​មកពី​របៀប​ប្រយុទ្ធ​របស់​ពួកគេ​ទេ ប៉ុន្តែ​ការពិត​គឺ​ពួកគេ​មិនមាន​លោក Alex Ferguson ដើម្បី​ជា​ខ្នង​សម្រាប់​ទិញ​អាជ្ញាកណ្តាល​ឲ្យ​មក​នៅ​ខាង​ពួកគេ​។​

​ក្រុម​បិសាច​ក្រហម​មានកំណត់​ត្រា​ពិន្ទុ​ទាប​បំផុត បន្ទាប់ពី ២០ ប្រកួត​រួចមក​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ថ្ងៃនេះ​ពួកគេ​មើលទៅ​ប្លែក​ក្នុងជំនួប​ជាមួយ​ក្រុម Newcastle ដោយ​មិនមែន​រកបាន​មួយ​គ្រាប់​ទេ ប៉ុន្តែ​គឺ​ពីរ​គ្រាប់​ក្នុង​តង់​ទីមួយ​ក្នុង​ទឹកដី St James’ Park​។​

​ក្រុម​ប្រិយមិត្ត​សារិការ​ព្រៃ​បាន​សម្តែង​ការព្រួយបារម្ភ​នៅលើ​បណ្តាញ​សង្គម Twitter ចំពោះ​មូលហេតុ​ដែល​ក្រុម Man Utd មាន​ទម្រង់​លេង​ប្រសើរ​យ៉ាងនេះ គឺ​ដោយសារ​បិសាច​ក្រហម​ទិញ​បាន​លោក Mike Dean​។​

​ក្រុម Manchester United ត្រូវបាន​ផ្តល់​បាល់​ពិន័យ ១១ មែត្រ​បន្ទាប់​កីឡាករ Chancel Mbemba ត្រូវបាន​មើលឃើញថា​បាន​យកដៃ​ប៉ះ​នឹង​បាល់​ដោយ​អ​ចេតនា បន្ទាប់ពី​ការ​តែ​តរបស់​កីឡាករ Fellaini៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់